• 2015-05-02 17:49:27
  • បាល់ទាត់

Ronaldo ​ចុះ​កុង​ត្រា​ លេង​ឲ្យ​ក្លិប​ Oldham Athletic

  • 2015-05-02 17:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ Oldham Athletic ​ដែល​លេង​នៅ​​ក្របខ័ណ្ឌ​លំដាប់​ទី​៣​ប្រទេស​អង់គ្លេស League One ​បាន​ចុះ​កិច្ច​សន្យា​ទិញ​យក​ Ronaldo ​បាន​សម្រេច​ហើយ ប៉ុន្តែ​មិន​មែន​វីរបុរស​ប្រេស៊ីល​ Ronaldo ឬ​ក៏​ Cristiano Ronaldo ​របស់​ Real Madrid នោះ​ទេ ពោល​គឺ​​ខ្សែ​បម្រើ​ស្លាប​វ័យ​១៦​ឆ្នាំ Ronaldo Brown។

 

វីរបុរស​ប្រេស៊ីល​ Ronaldo

 

​Ronaldo Brown ​សញ្ជាតិ​អង់គ្លេស​ ដែល​ធ្លាប់​លេង​នៅ​ឈុត​យុវជន​របស់​ Liverpool រូប​នេះ មាន​បង​ប្អូន​ប្រុស​​ភ្លោះ​ម្នាក់​ទៀត​ឈ្មោះ Rivaldo ​និង​បង​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ Trezeguet។

 

Ronaldo Brown កាន់ប៊ិចចុះកិច្ចសន្យា​

 

អ្នកស្រី​ Denise ​វ័យ​៣៨​ឆ្នាំ ដែល​ជា​ម្ដាយ​របស់​ពួកគេ​បាន​និយាយ​ថា ​មូលហេតុ​ដែល​អ្នក​ស្រី​ដាក់​ឈ្មោះ​កូន​ប្រុស​ភ្លោះ​របស់​អ្នកស្រី​ដូច​នេះ ព្រោះ​អ្នកស្រី​គឺជា​អ្នកគាំទ្រ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ដ៏​ងប់ងុល​ម្នាក់។

 

អ្នកស្រី​បាន​បន្ថែម​ថា៖ "ខ្ញុំ​គឺជា​អ្នកគាំទ្រ​​ក្រុម​បាល់ទាត់​ដ៏​ងប់ងុល​ម្នាក់។ កាល​នោះ ពេល​ដែល​ពួកគេ​កើត​នៅ​ឆ្នាំ​១៩៩៨ ខ្ញុំ​សង្ឃឹម​ថា​ប្រេស៊ីល​ នឹង​ឈ្នះ​ World Cup ដូច្នេះ​ខ្ញុំ​ក៏​ដាក់​ឈ្មោះ​កូនៗ​របស់​ខ្ញុំ​ថា Ronaldo និង Rivaldo តែ​ម្ដង​ទៅ"។

 

 បងប្អូនភ្លោះ Ronaldo និង Rivaldo ទៅ​ទស្សនា​ក្លិប Barcelona

 

​Ronaldo Brown ដែល​ធ្លាប់​​ធ្វើតេស្ត​សាក​ល្បង​​លេង​ឲ្យ​ក្លិ​ប Burnley, Bolton និង Blackpool រូប​នេះ ត្រូវ​បាន​ម្ដាយ​របស់​ខ្លួន​ ដាក់​រហ័ស​នាម​ឲ្យ​ថា "Goal-Machine” បន្ទាប់​ពី​មាន​សមត្ថភាព​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ៕

 

-ចុចអាន៖ កម្សាន្ត​អារម្មណ៍​ព្រឹក​នេះ រំឭក​២គ្រាប់​របស់ Ronaldo ស៊ុត​អាល្លឺម៉ង់​​នៅ​World Cup 2002

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc

មតិយោបល់