• 2015-04-22 22:11:30
  • ប្រដាល់

​វីដេអូ​ បឹត ខាំ វាយ​កូរ៉េ​ទាល់​តែ​បោះ​ទង់​ជ័យ​ស​ចុះ​ចាញ់​ទឹក​ទី​២

  • 2015-04-22 22:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ពូកែ​ប្រើ​កណ្តាប់​ដៃ​ បឹត ខាំ បាន​ផ្តួល​ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូង​ឲ្យ​លើក​ទង់​ជ័យ​ស​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។

 

បឹត ខាំ ជា​កីឡាករ​ដែល​ពូកែ​ប្រើ​កណ្តាប់​ដៃ​ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នេះ​រូប​​គេ​មិន​បាន​ប្រើ​កណ្តាប់​ដៃ​ច្រើន​​ឡើយ ប៉ុន្តែ​បែរ​ជា​ព្យាយាម​ប្រើ​ទម្ងន់​​ជើង​ដែល​រូប​គេ​មាន​របួស​ និង​អវត្តមាន​ឡើង​សង្វៀន​ជាង​២​ឆ្នាំ​មក​ហើយ។ កីឡាករ​មក​ពី​ខេត្ត​កំពង់ឆ្នាំ​រូប​នេះ​បាន​ព្យាយាម​ប្រើ​ជើង​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ប្រសិទ្ធភាព​ជើង​របស់​គេ​ បន្ទាប់​​ពី​​របួស​​​ច្រើន​ខែ។

 

នៅ​ពេល​ដ៏​ខ្លី​ខាង​មុន​នេះ បឹត ខាំ​ នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ក្រោយ​ពេល​ជួយ​បង្ហាត់​ប្រដាល់​នៅ​ប្រទេស​ជប៉ុន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ បន្ទាប់​ពី​មក​ដល់​កម្ពុជា​ រូប​គេ​ទំនង​ជា​ឡើង​សង្វៀន​សា​ជា​ថ្មី៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់