• 2014-10-07 17:30:52
  • បាល់ទាត់

David Luiz ទម្លាយ​ឲ្យ​ដឹង​ថា Chelsea ​ចង់​ទុក តែ​ខ្លួន​ចង់​ទៅ PSG

  • 2014-10-07 17:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Luiz ​បាន​និយាយ​ថា​ក្លិប Chelsea ​បាន​ស្នើ​ចុះ​កុងត្រា​ថ្មី​​ឱ្យ​នៅ​ Stamford Bridge ​បន្ត​ទៀត​​ដែរ ប៉ុន្តែ​​ខ្លួន​​ចង់​ទៅ​លេង​នៅ​ Paris Saint-Germain ​ជាង។

 

ខ្សែ​ការពារ​​ប្រេស៊ីល​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក​ ​បាន​និយាយ​ប្រាប់​កាសែត​​​ Globo Esporte ថា៖ “តោ​ខៀវ​ស្នើ​ខ្ញុំ​ឱ្យ​ចុះ​កុងត្រា​ថ្មី​ដែរ​ ប៉ុន្តែ​ជម្រើស​របស់​ខ្ញុំ​គឺ​ PSG។ ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ក្លិប​នៅ​បារាំង​នេះ​ចង់​បាន​ខ្ញុំ​ ហើយ​នេះ​ជា​ឱកាស​ល្អ​ក្នុង​ផ្លាស់​ទៅ​លេង​នៅ​ទីនោះ។ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​នៅ​ Chelsea ​ដោយ​បាន​ឈ្នះ​ពាន​ធំ​នៅ​អឺរ៉ុប​២​ និង​ FA Cup ​ម្ដង។ វា​ជា​ពេល​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​អាច​ថា​ជា​មនុស្ស​សំណាង​ដោយ​បាន​លេង​នៅ​ក្លិប​ធំ​ដូច​ Chelsea ​ហើយ​ឥឡូវ​ខ្ញុំ​ទទួល​បាន​ឱកាស​ក្នុង​ការ​ទៅ​លេង​នៅ​ក្លិប​ធំ​ដទៃ​ទៀត​ហើយ។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ ​(PSG)”។

 

Luiz (ឆ្វេង) ពេល PSG ប៉ះ Barcelona នៅ UCL

 

កីឡាករ​វ័យ​២៧ឆ្នាំ បាន​បន្ថែម​ទៀត​ថា​៖“យើង​មាន​កីឡាករ​ល្អ​ៗ​ គ្រូ​បង្វឹក​ល្អ ​ហើយ​នេះ​ជា​ក្លិប​អស្ចារ្យ។ វា​ជា​រឿង​ពិបាក​ណាស់​ក្នុង​ការ​ឈ្នះ​ Champions League ​អ្នក​ត្រូវ​ឈ្នះ​ការ​ប្រកួត​ទាំង​អស់​ ហើយ​បើ​ចង់​ឈ្នះ​អ្នក​ត្រូវ​មាន​សមត្ថភាព​ជាមុន​សិន។ ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ជម្រើស​របស់​ខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ឃើញ​មិត្ត​របស់​ខ្ញុំ​លេង​នៅ​ Chelsea ​ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ពេល​​លេង​នៅ​ទឹក​ដី​បារាំង​ដែរ”។

 

Luiz ​ផ្លាស់​ពី ​​Chelsea ​​មក​​ PSG ​កាល​ពី​​ដើម​រដូវ​កាល​កន្លង​ទៅ​ ​ក្នុង​តម្លៃ​ខ្លួន​ជាង​៦៤​លាន​ដុល្លារ​អាមេរិក។ កាល​ខ្សែ​ការពារ​រូប​នេះ​លេង​នៅ​ Chelsea ​រូប​គេ​បាន​ជួយ​ក្រុម​លើក​ពាន​ UEFA Champions League ​១​ដង, UEFA Europa League ​១​ដង​ និង​ FA Cup ​១​ដង៕

 

ប្រែ​សម្រួល៖ សុខ មុន្នីរម្យ

ប្រភព៖ goal

មតិយោបល់