• 2015-03-13 17:47:11
  • វិភាគ

David Luiz៖ "​Costa ​គឺជា​កីឡាករ​កំពូល និង​ជា​មិត្ត​ល្អ​របស់​ខ្ញុំ"

  • 2015-03-13 17:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​ខ្លះ​ៗ នៅ​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ UEFA Champions League ​​កាល​ពី​យប់​ថ្ងៃ​​ពុធ​​កន្លង​ទៅ​ក៏​ដោយ ​កីឡាករ​ David Luiz បាន​​និយាយ​ថា​តារា​ឆ្នើម​​ Diego Costa ​របស់​ក្រុម​ Chelsea គឺ​ជា​​កីឡាករ​កំពូល និង​ជា​មិត្ត​ល្អ​របស់​គេ។

 

 

 

​​អតីត​ខ្សែ​ការពារ​ក្រុម​តោ​ខៀវ​​រូប​នេះ (Luiz) ​​បាន​តែត​ ឲ្យ​​ក្រុម​សល់​គ្នា​១០​នាក់ Paris Saint-Germain ​តាម​ស្មើ​វិញ និង​​ធ្វើ​ការ​ប្រកួត​បន្ត​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២ដង មុន​ពេល​ដែល​ Thiago Silva ​តែត​គ្រាប់​ជ័យ​ជម្នះ​នៅ​ចុង​ម៉ោង​ ជួយ​ឲ្យ​ក្រុម​បារាំង​ ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត។

 

​​Costa និង Luiz ​មាន​ការ​ប៉ះ​ទង្គិច​ និង​ចម្រូង​ចម្រាស់​គ្នា​មួយ​ចំនួន​ផង​ដែរ នៅ​ក្នុង​​ការ​ប្រកួត​​ដ៏​ក្ដៅ​គគុក​នោះ។ ​យ៉ាង​ណា​ក្ដី កីឡាករ​ប្រេស៊ីល​វ័យ ២៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ "​វា​ជា​រឿង​ធម្មតា​ទេ ​Costa គឺជា​​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ មនុស្ស​ល្អ​ម្នាក់ ប៉ុន្តែ​យើង​បាន​ប៉ះ​ទង្គិច​គ្នា​ច្រើន ក្នុង​ការ​ប្រកួត។ ទោះ​យ៉ាង​ណា យើង​គឺជា​មិត្តភ័ក្ដិ​នឹង​គ្នា ហើយ​យើង​ក៏​បាន​ជួប​គ្នា បន្ទាប់​ពី​ប្រកួត​ចប់​ផង​ដែរ"។

 

 

Luiz ក៏​បាន​​​និយាយ​សុំ​ទោស​ដល់​អ្នក​គាំ​ទ្រ​ ក្រុម​ Chelsea ​ផង​ដែរ ចំពោះ​ការ​ក្បត់​ពាក្យ​សន្យា​របស់​គេ ដែល​ថាមិន​អបអរ​បើ​គេ​ស៊ុត​ចូល​ក្រុម​តោ​ខៀវ។ ខ្សែ​ការពារ​កណ្ដាល​​ដ៏​រឹង​មាំ​រូប​នេះ បាន​បន្ត​ថា៖ "​ខ្ញុំ​គោរព​ដល់​អ្នក​ទាំង​អស់​គ្នា (អ្នកគាំទ្រ​ Chelsea)។ ខ្ញុំ​ធ្លាប់​និយាយ​ថា ខ្ញុំ​នឹង​មិន​អបអរ​ បើ​ខ្ញុំ​ស៊ុត​ចូល​ក្រុម​តោ​ខៀវ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​អាច​​គ្រប់​គ្រង​​អារម្មណ៍​រំភើប​របស់​ខ្ញុំ​បាន​ពិត​មែន"៕

 

ចុចអាន៖ ១០​នាក់ PSG ​សង​សឹក​​​បាន​សម្រេច ​ទម្លាក់ Chelsea នៅ​ម៉ោង​បន្ថែម​២​ដង

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

មតិយោបល់