• 2015-03-11 13:35:27
  • បាល់ទាត់

Messi ​ហោះ​ពី​អេស្ប៉ាញ​ទៅ​ចូល​កាស៊ីណូ​​នៅ​អង់គ្លេស

  • 2015-03-11 13:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​កីឡាករ Lionel Messi បាន​ជិះ​យន្តហោះ​ពី​អេស្ប៉ាញ​ទៅ​ចូល​កាស៊ីណូ​ ​ជា​មួយ​អតីត​មិត្ត​រួម​ក្រុម​របស់​គេ Cesc Fabregas ​នៅ​ប្រទេស​អង់គ្លេស។ នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​រូប​នេះ​ក្នុង​ការ​ដើរ​ចូល​​កន្លែង​លេង​ល្បែង។

 

 

 

កាល​ពី​លើក​មុន​នោះ​ Messi ​បាន​ដើរ​ចូល​កាស៊ីណូ​ជាមួយ​មិត្ត​រួម​ក្រុម​​ Pique ​និង​ Fabregas ​ម្ដង​មក​ហើយ​នៅ​ទី​ក្រុង Barcelona ​ប្រទេស​អេស្ប៉ាញ ខណៈ​​​លើក​នេះ​វិញ​គឺ​រូប​គេ​បាន​ជិះ​យន្តហោះ​មក​អង់គ្លេស ​ជាមួយ​សង្សារ​​ Antonella Roccuzzo  ដើម្បី​ចូល​រួម​កម្មវិធី​ជប់​លៀង​របស់ Fabregas ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ថា Colony ។ ដោយ​ឡែក ការ​ដែល​ដើរ​ចូល​ក្នុង​កាស៊ីណូ​​នេះ​មិន​ទាន់​មាន​ប្រភព​ណា​ចេញ​មក​អះអាង​ថា​នេះ​គឺ​មក​ពី​កីឡាករ​ដែល​ធ្វើ​ហ៊ែតទ្រីក​បាន​ច្រើន​ជាង​គេ​នៅ​ប្រវត្តិសាស្ត្រ​អេស្ប៉ាញ​មួយ​នេះ ​ចូល​ចិត្ត​លេង​ល្បែង​ឬ​យ៉ាង​ណា​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ដឹង​ថា​ចូល​កាស៊ីណូ​ដើម្បី​ជប់​លៀង​ តែ​មិន​ដឹង​ថា​ធ្វើ​អ្វី​ទៀត​ក្រោយ​ពី​នោះ​ឡើយ។

 

 

 

 

តាម​ប្រភព​ជិតស្និទ្ធ​របស់​ Messi ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​នេះ​មិន​មែន​ជា​រឿង​ចម្លែក​អី​នោះ​ទេ ព្រោះ​ថា​ទំនាក់​ទំនង​រវាង​ម្ចាស់​ពាន​ Ballon d'Or ៤​សម័យ​រូប​នេះ ​និង​ Fabregas ​គឺ​ស្អិតល្មួត​​តាំង​ពី​​លេង​នៅ​​ក្រុម​អ្នក​មានបុណ្យ​ជាមួយ​គ្នា​មក​ម្ល៉េះ។ ណាមួយ​មិត្ត​ស្រី​របស់​ពួកគេ​ទាំង​ពីរ​នាក់​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដែរ ពោល​គឺ​ស្និទ្ធស្នាល​ដូច​បងប្អូន​អីចឹង។ តែ​ងាក​មក​ខាង​កាសែត​នៅ​អង់គ្លេស​វិញ​បាន​គិត​ផ្ទុយ​ពី​នេះ​ ពោល​គឺ​គិត​ថា​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​កំពុង​តែ​ស្វែងរក​ផ្លូវ​មួយ​ចាកចេញ​ពី​អេស្ប៉ាញ​ហើយ ដោយ​អាច​នឹង​ចូល​រួម​ជាមួយ​ក្រុម​នៅ​លីក​កំពូល​អង់គ្លេស ៕

 

ចុចអាន៖Messi ​និង​ Pique ​នាំ​ Fabregas ​ចូល​ casino ​នៅ​ Barcelona

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail , goal

មតិយោបល់