• 2015-02-24 17:53:30
  • បាល់ទាត់

Messi ​និង​ Pique ​នាំ​ Fabregas ​ចូល​ casino ​នៅ​ Barcelona

  • 2015-02-24 17:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Lionel Messi ​និង​ Gerard Pique ​បាន​នាំ​អតីត​មិត្ត​រួម​ក្រុម​ Cesc Fabregas ​ដែល​ទើប​តែ​ទៅ​លេង​នៅ​អេស្ប៉ាញ​នោះ ចូល​ Casino ​មួយ​នៅ​ទីក្រុង Barcelona ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

 

Fabregas ​បាន​នាំ​មិត្ត​ស្រី​របស់​គេ​ទៅ​លេង​នៅ​ប្រទេស​អេស្ប៉ាញ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​ គឺ​ចំ​ពេល​ដែល​ក្រុម​ខ្លាំង Barcelona ​ចាញ់ Malaga ​នៅ​ក្នុង​ដី​ខ្លួន​ឯង​ និង​ជា​ការ​ចាញ់​លើក​ដំបូង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក។ ​មួយ​ថ្ងៃ​ក្រោយ​មក គេ​ក៏​ប្រទះ​ឃើញ​កីឡាករ​ Messi , Pique ​និង​ Fabregas ​នៅ​មុខ​ Casino ​មួយ​កន្លែង​ក្នុង​ទី​ក្រុង Barcelona ​តែ​ម្ដង​ នៅ​ពាក់​កណ្ដាល​យប់។

 

 

 

បន្ទាប់​ពី​ធ្លាយ​ដំណឹង​កីឡាករ Barca ​ទៅ​ចូល​ Casino ​នេះ​ដែរ លោក Luis Enrique ​បាន​និយាយ​ដែរ​ថា៖ “រឿង​នេះ​មិន​មែន​ជា​ពាក្យ​ចចាមអារ៉ាម​ទេ តែ​ក៏​មិន​ចាំ​បាច់​ចាប់​អារម្មណ៍​អី​នោះ​ដែរ។ នៅ​ក្នុង​ក្លិប​នេះ អ្នក​អាច​មាន​ពេល​សម្រាក​ខ្លះ ហើយ​រឿង​នោះ​ជា​រឿង​ផ្ទាល់​ខ្លួនរបស់​កីឡាករ។ ក្រុម​ទាំង​មូល​មិន​មាន​បញ្ហា​ជា​មួយ​កីឡាករ​រឿង​​ចូល Casino ​នេះ​ឡើយ”។

 

 

រឿង​រ៉ាវ​ចូល​ Casino ​នេះ​ដែរ​គឺ​កើត​មាន​មុន​ពេល​ក្រុម​អ្នក​មាន​បុណ្យ​ឡើង​យន្ដហោះ​មក​អង់គ្លេស​បន្តិច​ ពោល​គឺ​ពួកគេ​ចូល​ពេល​យប់​លុះ​ព្រឹក​ឡើង​មក​ទឹក​ដី Manchester City ​តែ​ម្ដង។ នា​រាត្រី​នេះ​ដែរ ក្រុម​ Barcelona ​នឹង​​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​ជាមួយ​ម្ចាស់​ផ្ទះ Manchester City ​នា​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ។ Sabay ​នឹង​​​វិភាគ​ជើង​កីឡាករ​ជូន​ប្រិយមិត្ត​​នា​ពេល​បន្តិច​ទៀត​នេះ ៕

 

 

 

ចុចអាន៖រូបភាព Messi ​កាល​ World Cup ​ជាប់​ជា​រូប​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

មតិយោបល់