• 2014-12-23 23:16:01
  • ព័ត៌មាន

David Luiz ​សម្រេច​​ក្ដី​សុបិន​​ក្មេង​ម្នាក់​ទាំង​ទឹក​ភ្នែក (វីដេអូ)

  • 2014-12-23 23:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ David Luiz ​បាន​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​របស់​ក្មេង​ប្រុស​ម្នាក់ ​ក្លាយ​ជា​ពិត នៅ​​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

 

 

ការ​ទៅ​ដល់​ទឹក​ដី​កំណើត​នេះ​ដែរ បុរស​សក់​សំពោង​រូប​នេះ​បាន​ចូល​កម្ម​វិធី​ទូរទស្សន៍​មួយ​ ដើម្បី​សម្រេច​គោល​បំណង​របស់​ក្មេង​ម្នាក់​ឈ្មោះ Ricardinho ​ដែល​តែង​តែ​ចង់​ជួប​​មុខ​ David Luiz ​ផ្ទាល់​​ឲ្យ​បាន​ម្ដង​ក្នុង​ជីវិត​។

 

ក្នុង​កម្មវិធី​នោះ​ ពិធីករ​បាន​បាន​បិទ​ភ្នែក​ក្មេង​ម្នាក់​នោះ​ហើយ​សួរ​សំនួរ​ថា​តើ​នរណា​ជា​មនុស្ស​ដែល​គេ​ចង់​ឃើញ​ជាង​គេ? Ricardinho ​បាន​ឆ្លើយ​ថា៖ “David Luiz ​ជា​ក្ដី​ស្រមៃ​ធំ​បំផុត​ដែល​ខ្ញុំ​ចង់​ជួប ពេល​ខ្ញុំ​ធំ​ឡើង​ខ្ញុំ​ចង់​ធ្វើ​ដូចជា​គាត់​អីចឹង។ គោល​បំណង​តែ​មួយ​គត់​របស់​ខ្ញុំ​នោះ​គឺ​ឱ្យ​តែ​បាន​ជួប​គាត់​ទៅ​បាន​ហើយ”។ ក្រោយ​សួរ​ចប់ ពិធីករ​ក៏​បាន​ដោះកន្សែង​បិទ​ភ្នែក​គេ​ចេញ​ ហើយ​ពេល​កុមារា​នោះ​បើ​ក​ភ្នែក​ឡើង​ក៏​បាន​ឃើញ​ Luiz ​ឈរ​នៅ​ពី​មុខ​តែ​ម្ដង។ បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​ឱប​គ្នា​ទាំង​ទឹក​ភ្នែក។

 

ចង់​ដឹង​ទិដ្ឋភាព​រំជើបរំជួល​នោះ​យ៉ាង​ណា​ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

http://youtu.be/rArq-AI1974

 

ចុចអាន៖ រំលឹក​វីដេអូ​គ្រាប់​បាល់​ល្អ​បំផុត​ទាំង​១០ របស់​ Henry

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖101greatgoals

មតិយោបល់