• 2020-04-03 01:45:16
  • បាល់ទាត់

ដំណឹង​ល្អ Valencia ត្រៀម​ចូល​ហាត់​វិញ ក្រោយ​កីឡាករ​ទាំងអស់​ជា​សះស្បើយ Covid-19

  • 2020-04-03 01:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Valencia ដាក់​គម្រោង​ចូល​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ទី ១៣ ខែ មេសា បន្ទាប់​ពី​កីឡាករ​​​ទាំង​អស់​របស់​ពួក​គេ​ជា​ពី​មេរោគ Covid-19.

វីរុស​កូរ៉ូណា​បាន​​រាតត្បាត​ក្នុង​ជំរំ​របស់​ក្លឹប Valencia ដោយ​ក្លឹប​ក្នុង​លីគ La Liga មួយ​នេះ​ប្រកាស​ថា កីឡាករ​៥​នាក់​នៅ​ក្នុង​ក្លឹប​តេស្ដ​វិជ្ជមាន ក្នុង​នោះ​មាន​កីឡាករ​ក្នុង​ក្រុម​ធំ​ Ezequiel Garay, Jose Gaya និង Eliaquim Mangala ផង​ដែរ។

ប៉ុន្តែ​យោង​តាម​សារព័ត៌មាន​ប្រទេស​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា កីឡាករ​ទាំង​អស់​របស់​ក្លឹប​បាន​ជា​សះស្បើយ​​តេស្ដ​អវិជ្ជមាន​អស់​ហើយ។ បច្ចុប្បន្ន Valencia គ្រោង​ប្រមូល​ផ្ដុំ​កីឡាករ​ក្រុម​ធំ​ចូល​ហ្វឹកហាត់​វិញ​ ដើម្បី​ត្រៀម​ប្រកួត​លីគ។

យ៉ាងណា​ការ​​ហាត់​នេះ​មិន​ទាន់​អាច​ប្រមូល​ផ្ដុំ​ជុំ​គ្នា​ទាំងអស់​ទេ គឺ​ត្រូវ​ដាក់​ជា​ក្រុម​តូច​ៗ​ដើម្បី​គោរព​តាម​គោលការណ៍​ណែនាំ​សុខភាព។ ករណី​វីរុស​កូរ៉ូណា​នៅ​ប្រទេស​អេស្ប៉ាញ​នៅ​តែ​បន្ត​កើន​ឡើង​មាន​១១២ ០៦៥​ករណី វា​នៅ​តែ​បន្ត​ប៉ះពាល់​ដល់​វិស័យ​បាល់ទាត់​និង​កីឡា​ប្រទេស​មួយ​នេះ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់