• 2020-04-02 13:07:00
  • ព័ត៌មាន

អ្នក​ដឹក​នាំ​ក្លឹប​មួយ​ចំនួន​នៅ​ PL ចង់​ឲ្យ​ដូរ​កីឡាករ​បាន ៥នាក់ ក្រោយ​ធូរ​កូរ៉ូណា

  • 2020-04-02 13:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹក​នាំ​ក្លឹប​មួយ​ចំនួន​នៅ​ក្នុង​ Premier League ចង់​ស្នើ​ឲ្យ​ខាង​លីគ​ធ្វើ​ការ​ បន្ថែម​កីឡាករ​បម្រុង​រហូត​ទៅ​ដល់​ ៥​នាក់​បើ​រដូវ​កាល​នេះ​ចាប់​ផ្ដើម​ឡើង​វិញ​បន្ទាប់​ពី​ជំងឺ​កូវីដ​-១៩​មាន​ភាព​ស្ងប់ស្ងាត់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun។

ការ​លើក​ឡើង​របស់​អ្នក​ដឹកនាំ​ក្លឹប​ទាំង​នោះ​ បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​ដោយ​បាន​បញ្ជាក់​មូលហេតុ​ថា​ កីឡាករ​ជា​ច្រើន​នឹង​ត្រូវ​រង​របួស​ ដោយ​ហេតុ​ថា​ពួក​គេ​ត្រូវ​តែ​លេង​ញឹកញាប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ដើម្បី​បញ្ចប់​រដូវ​កាល​មួយ​នេះ​ ។

ការ​មើល​ឃើញ​ពី​បញ្ហា​នេះ​ហើយ​ ទើប​បាន​ស្នើ​ដល់​លីគ​ឲ្យ​បន្ថែម​កីឡាករ​បម្រុង​រហូត​ទៅ​ដល់​ ៥​នាក់​ ដោយ​សារ​តែ​ខ្លាច​ខ្វះ​កីឡាករ​បម្រុង​ ព្រោះ​ថា​បច្ចុប្បន្ន​នេះ​កីឡាករ​បម្រុង​ខាង​លីគ​ឲ្យ​មាន​ត្រឹម​ ៣​នាក់​ប៉ុណ្ណោះ​ដើម្បី​ជំនួស​កីឡាករ​ ១១​នាក់​នៅ​ទីលាន​ពេល​ប្រកួត​។

យ៉ាង​ណា​មិញ​ ការ​លើក​ឡើង​នេះ​មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ដោយ​នេះ​គ្រាន់​ជា​យល់​ឃើញ​របស់​អ្នក​ដឹកនាំ​​មួយ​ចំនួន​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស​ ម៉្យាង​វិញ​ទៀត​ការ​ប្រកួត​មិន​ដឹង​ច្បាស់​ថា​នឹង​ចាប់​ផ្ដើម​វិញ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មេសា​ខាង​មុខ​នេះ​ឬ​ក៏​យ៉ាង​ណា​ទេ​ ដោយ​សារ​ស្ថានភាព​កូវីដ-១៩​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់