• 2020-04-01 13:20:03
  • ព័ត៌មាន

Dybala លែង​ចេញ​រោគសញ្ញា​កូរ៉ូណា​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

  • 2020-04-01 13:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Paulo Dybala បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​លែង​មាន​ចេញ​រោគសញ្ញា​នៃ​ជំងឺ​កូវីដ​-១៩ អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។

Dybala បាន​និយាយ​ថា៖ " នៅ​ពេល​នោះ​ ខ្ញុំ​ក្អក​ខ្លាំង​មែនទែន ហើយ​ខ្ញុំ​ក៏​ងងុយ​ដេក។ ខ្ញុំ​ស្មាន​តែ​វា​មិន​ធ្ងន់ធ្ងរ​ទេ។ ក្រោយ​មក​យើង​ទាំង​ពីរ​នាក់ (ទាំង​មិត្តស្រី Dybala) ឈឺ​ក្បាល​យ៉ាង​ខ្លាំង។ គេ​អត់​ឲ្យ​លេប​អី​ទេ តែ​ក្លឹប​ឲ្យ​លេប​វីតាមីន ហើយ​វា​រាង​ធូរ​ដែរ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " វា​ដូច​ជា​ជំងឺ​ចិត្តសាស្ត្រ​អញ្ចឹង​ យើង​ដំបូង​ភ័យ​ណាស់ ប៉ុន្តែ​ឥលូវ​រាង​ធម្មតា​ហើយ។ ប៉ុន្មាន​ថ្ងៃ​នេះ​ ពួក​យើង​មិន​ចេញ​រោគសញ្ញា​អ្វី​នោះ​ទេ " ។

Dybala ក៏​បាន​រៀបរាប់​ថា ខ្លួន​ចង់​ហ្វឹកហាត់ តែ​ក៏​ឆាប់​ហត់​ណាស់​ដែរ ដោយ​ហាត់​បាន​តែ ៥នាទី​ អស់​ដង្ហើម​ហើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Dybala និង​សង្សារ​បាន​ឆ្លង​នូវ​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា កន្លង​ទៅ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់