• 2020-04-01 07:15:36
  • ប្រដាល់

អីយ៉ា!​ កណ្ដាប់ដៃ​ ឃីម​ ឌីម៉ា​ នៅ​រហ័ស​គ្រាន់បើ​ចូល​ហាត់​ដំបូង​នេះ​

  • 2020-04-01 07:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​វីដេអូ​ស្ដី​ពី​ការ​ចូល​ហ្វឹកហាត់​ជា​ថ្មី​របស់​ជើង​ខ្លាំង​គុន​ខ្មែរ​ ឃីម​ ឌីម៉ា​ ក្នុង​សាល​ហាត់​កីឡា​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ហាត់​ត្រឹម​តែ​ស្នៀត​កណ្ដាប់ដៃ​ប៉ុណ្ណោះ​ ប្រហែល​ជា​ជើង​មិន​ទាន់​ជា​ស្រួលនោះ​ទេ។​

កណ្ដាប់ដៃ​របស់​ ឌីម៉ា​ អំឡុង​ពេល​ហាត់​នេះ​ឃើញ​ថា​ចេញ​បាន​ច្រើន​ ប៉ុន្តែ​យ៉ាង​ណា​ក៏​មិន​ទាន់​រហ័សរហួន​ដូច​ពេល​ប្រកួត​ជាប់​គ្នា​ពី​មុន​ ឬ​ពី​ពេល​ដែល​មិន​ទាន់​មាន​របួស​នោះ​ទេ។​ យ៉ាង​ណា​ការ​ហ្វឹកហាត់​ជា​ថ្មី​គឺ​បែប​នេះ​ហើយ​ អាច​ថា​ប្រើ​ពេល​ហាត់​លាប់​រហូត​ទៅ​នឹង​ប្រសើរ​ឡើង​ឡើង​វិញ៕​ តោះ!​ ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់