- 2020-03-31 12:00:22
- ព័ត៌មាន
Spurs ប្រកាសកាត់ប្រាក់ខែបុគ្គលិក តាមក្លឹបធំៗនៅទ្វីបអឺរ៉ុប
- 2020-03-31 12:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs ប្រកាសកាត់ប្រាក់ខែបុគ្គលិក តាមក្លឹបធំៗនៅទ្វីបអឺរ៉ុប
ចន្លោះមិនឃើញ
ក្លឹប Tottenham Hostpur ប្រកាសពីការកាត់ប្រាក់ខែបុគ្គលិកទាំងអស់ លើកលែងតែកីឡាករចំនួន ២០% ស្របពេលមានវិបត្តិកូវីដ-១៩ នេះបើតាមសាររបស់ប្រធានក្លឹប Daniel Levy។
ក្នុងសាររបស់លោកបានរៀបរាប់ពីទុក្ខលំបាករបស់មនុស្សទូទៅ ដែលរងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតសកលមួយនេះ។
លោកក៏បានបញ្ជាក់ដែរថា Spurs មិនខុសពីក្លឹបធំៗនៅអឺរ៉ុបដូចជា Bayern Munich និង Barcelona ទេ ដោយពិចារណាថា នឹងកាត់ប្រាក់ខែបុគ្គលិករបស់ខ្លួន។ លោក Levy បាននិយាយក្នុងសាររបស់លោកថា នេះជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែក្នុងគោលបំណងការពារមិនឲ្យបាត់បង់ការងារ ក្លឹបក៏សម្រេចកាត់ប្រាក់ខែបុគ្គលិក ២ខែ គឺខែមេសា និងខែឧសភា។
Spurs ក៏សង្ឃឹមថា Premier League និងស្ថាប័នដទៃទៀតលើកទឹកចិត្តឲ្យកីឡាករកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីទ្រទ្រង់ប្រព័ន្ធបាល់ទាត់៕