• 2020-03-31 04:09:23
  • បាល់ទាត់

Ferdinand៖ Man Utd ​ត្រូវ​តែ​ទិញ Kane ​និង Sancho ​ទើប​ប្រជែង​ពាន​បាន​

  • 2020-03-31 04:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ferdinand ​វីរបុរស​ក្រុម Manchester United ​បាន​អះអាង​ថា​លោក Ole ​ត្រូវ​តែ​ទិញ​យក Harry Kane ​និង Sancho ​ឱ្យ​បាន​ទើប​អាច​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​រូច​។

​ក្រុម​បិសាច​ក្រហម Manchester United ​ទើប​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​វិញ ​ក្រោយ​ពី​ពួកគេ​ទិញ​បាន Bruno ​មក​ពី​ក្រុម Sporting ​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ​យ៉ាងណាមិញ ​មាន​កីឡាករ​នាំ​លេង​ម្នាក់​គឺ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ក្រុម​នេះ ដើម្បី​ត្រលប់​ទៅ​រក​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​បាន​នៅ​ឡើយ​ទេ។

​បើ​តាម​លោក Ferdinand ​ដែល​ជា​អតីត​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្របខណ្ឌ Premier League ​នេះ ​បាន​និយាយ​ថា​ក្រុម Man Utd ​ត្រូវ​ការ​កីឡាករ​២​នាក់​ទៀត​គឺ Kane ​និង Sancho ​។ ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Spurs ​គឺ​ពិត​ជា​កីឡាករ​នាំ​លេង​និង​រក​គ្រាប់​បាល់​បាន​ល្អ​ណាស់​សម្រាប់​ក្រុម​នៅ​តំបន់​ខាង​លើ។ ដោយ​ឡែក​សម្រាប់ Sancho ​វិញ ​លេង​ស្លាប​បាន​ល្អ ​និង​ជួយ​ជំរុញ​ការ​ប្រយុទ្ធ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​១​កម្រិត​ទៀត។ មាន​កីឡាករ​២​នាក់​បន្ថែម​នេះ​ទៀត ​ទើប​អាច​ធ្វើ​ឱ្យ​ក្រុម Man Utd ​អាច​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្លឹប​ដទៃ​ទៀត​បាន៕

ប្រភព៖ Goal អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់