- 2020-03-31 03:45:10
- ប្រដាល់
តោះមើលខ្លាចាស់ Saenchai និង Lerdsila សាកក្បាច់គុនគ្នាក្រោយឆាក
- 2020-03-31 03:45:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះមើលខ្លាចាស់ Saenchai និង Lerdsila សាកក្បាច់គុនគ្នាក្រោយឆាក
ចន្លោះមិនឃើញ
Saenchai និង Lerdsila ត្រូវបានប្រទេសថៃទទួលស្គាល់ជាខ្លាចាស់ក្នុងពិភពប្រដាល់ ព្រោះធ្លាប់ប្រកួតរាប់រយដងទៅហើយ។
ថ្មីៗនេះក្លឹប Phuket Top Team បានបញ្ចេញវីដេអូនៃបុរសវ័យ៣៩ឆ្នាំទាំងពីរសាកក្បាច់គុនគ្នាក្រោយឆាកកម្ដៅសាច់ដុំមុនពេល Saenchai ឡើងប្រកួត។ Saenchai បានទៅដល់កោះភូកេត ដើម្បីចូលរួមប្រកួតកម្មវិធី Thai Fight ខណៈ Lerdsila ជាកីឡាករកំពុងហ្វឹកហាត់នៅទីនោះ។
អ្នកទាំងពីរត្រូវគេមើលឃើញ ជាប្រភេទកីឡាករវាយប្រើក្បាច់ល្បិច ជាងកម្លាំងបាយ។ Saenchai និង Lerdsila បានសាកក្បាច់គ្នាថ្នមៗនៅខាងក្រោយឆាក ជាមួយបច្ចេកទេសដែលខ្លួនមាន។ បញ្ជាក់ថា អ្នកទាំងពីរសុទ្ធតែធ្លាប់ប៉ះនិងឈ្នះកីឡាករខ្មែរដូចគ្នានាពេលកន្លងទៅ។
Saenchai ធ្លាប់ជួបផល សោភ័ណ្ឌ កាលកាលពីឆ្នាំ២០១៥ នៅក្នុងកម្មវិធី Thai Fight កាលនោះផ្ដួលឲ្យសន្លប់ទឹក១។ ចំណែក Lerdsila ប៉ះ សុខ ធី២ដងនៅកម្មវិធី ONE Championship ឈ្នះទាំងពីរដង៕