• 2020-03-31 02:52:20
  • ព័ត៌មាន

Ronaldinho នៅ​តែ​មាន​ថ្វី​ជើង​ល្អ បញ្ចេញ​បច្ចេកទេស​​លើ​តារាង​​បាល់ទះ​ប្រើ​ជើង

  • 2020-03-31 02:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បំបាត់​ភាព​អផ្សុក​នៅ​ក្នុង​ពន្ធនាគារ Ronaldinho បាន​ចូលរួម​លេង​បាល់ទះ​ប្រើ​ជើង ដោយ​បាន​បង្ហាញ​ពី​បច្ចេកទេស​​លេង​យ៉ាង​ល្អ។

វីរបុរស​របស់​ប្រេស៊ីល​ត្រូវ​បាន​ចាប់​ដាក់​ឃុំឃាំង បន្ទាប់​ពី​ព្យាយាម​ចូល​ប្រទេស​ប៉ារ៉ាហ្គាយ​​ដោយ​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ។ បុរស​វ័យ​៤០​រូប​នេះ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល៦​ខែ។

សម្រាប់​ថ្មី​ៗ​នេះ​មាន​ការ​លេច​ចេញ​វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព Ronaldinho លេង​បាល់​ទះ​ប្រើ​ជើង​​ជាមួយ​មិត្ត​ដែល​ជា​អ្នក​ទោស​ដូច​គ្នា។ មិន​ខុស​ពី​លើ​វាល​ស្មៅ ក្នុង​តារាង​ដី​​ដែល​មាន​សំណាញ់​នៅ​កណ្ដាល Ronaldinho បាន​បង្ហាញ​​ជំនាញ​ទប់​​​និង​តែត​បាល់​យក​ពិន្ទុ​ពី​គូ​ប្រកួត​យ៉ាង​ឡូយ។

ត្បិត​តែ​មាន​ឈ្មោះ​ជា​ជន​ជាប់​ឃុំ ប៉ុន្តែ​ជា​រឿយ​ៗ Ronaldinho តែង​បង្កើត​សកម្មភាព​កីឡាករ​ក្នុង​ពន្ធនាគារ​។ កាល​ពី​២​សប្ដាហ៍​មុន​គេ​បាន​ចូល​ប្រកួត​បាល់ទាត់​ពាន់​រង្វាន់​ក្នុង​គុក ព្រម​ទាំង​​ជួយ​ក្រុម​លើក​ពាន​ទៀត​ផង ទទួល​បាន​រង្វាន់​ជ្រូក​អាំង​១៦​គីឡូក្រាម៕ ​​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់