- 2020-03-31 02:36:58
- បាល់ទាត់
Premier League អាចរំសាយចោលក្រោយ Liverpool ក្លាយជាជើងឯក
- 2020-03-31 02:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Premier League អាចរំសាយចោលក្រោយ Liverpool ក្លាយជាជើងឯក
ចន្លោះមិនឃើញ
Premier League តាមផែនការនឹងត្រូវចាប់ផ្ដើមលេងវិញនៅចុងខែមេសាខាងមុខ ពោលគឺប្រមាណ១ខែពេញទៀតក្នុងករណីវីរុសកូវីដ-១៩ បានធូរស្រាលក្នុងប្រទេសអង់គ្លេស។
មានមតិមួយចំនួនលើកឡើងថា FA គួរពិចារណារំសាយលីគ ឬឲ្យពានទៅ Liverpool ជាក្រុមជើងឯកតែម្ដងដើម្បីកុំឲ្យស្ថានភាពវីរុសប៉ះពាល់ដល់កីឡាករ ឬអ្នកគាំទ្រប្រសិនបើបើកការប្រកួតធម្មតាវិញ។ យ៉ាងណាការឲ្យពានលើក្រុមមិនទាន់ក្លាយជាជើងឯក១០០%គឺវាហាក់ខុសឆ្គងពីច្បាប់នៃការប្រកួត រីឯការរំសាយចោលវារឹតតែខុសថែមទៀត។
Liverpool ត្រូវការត្រឹម៦ពិន្ទុទៀតប៉ុណ្ណោះពី៨ប្រកួតនៅសល់ដើម្បីក្លាយជាជើងឯក ដូច្នេះតាមការប៉ាន់ស្មាន FA អាចប្រឹងធ្វើឲ្យយ៉ាងណាលេងឲ្យបានយ៉ាងហោច២ប្រកួតទៀតដើម្បីរកក្រុមឈ្នះពាន ងាយស្រួលក្នុងការសម្រេចចិត្តបន្ត ឬបើចង់រំសាយក៏វាល្អមើលដែរព្រោះបានរកឃើញអ្នកឈ្នះពិតប្រាកដ៕