• 2020-03-31 01:25:55
  • បាល់ទាត់

មក​ដឹង​ពី​ទំហំ​ទឹក​ប្រាក់ United ត្រូវ​ខាត បើ​មិន​បាន​លេង Pre-Season

  • 2020-03-31 01:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United​ អាច​នឹង​ខាតបង់​ទឹក​ប្រាក់​មួយ​ចំនួន ប្រសិន​បើ​ពួក​គេ​មិន​បាន​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល (Pre-Season) ដោយ​សារ​បញ្ហា​វីរុស​កូរ៉ូណា។

United នឹង​ទទួល​បាន​កញ្ចប់​ទឹក​ប្រាក់​១៦​លាន​ផោន​​ពី​ការ​លេង​៥​ប្រកួត Pre-Season ​តាម​គម្រោង​ពី​ខែ​កក្កដា​ដល់​ដើម​ខែ​សីហា។ មើល​តាម​ស្ថានភាព​បាល់ទាត់​បច្ចុប្បន្ន សូម្បី​តែ Euro 2020 ក៏​ត្រូវ​លើក​ពេល​ទៅ​លេង​​នៅ​ឆ្នាំ​២០២១ ដូច្នេះ​ការ​ប្រកួត​មុន​បើក​រដូវ​កាល​របស់ Man Utd អាច​នឹង​លុប​ចោល​ក៏​ថា​បាន។

United បាន​​ទារ​ថ្លៃ​៣,២៥​លាន​ផោន​សម្រាប់​មួយ​ប្រកួត​ដែល​ដាក់​ឈុត​ដំបូង​លេង ហើយ​ការ​ចំណាយ​បន្ថែម​អាច​កើន​ដល់​៤លាន​ផោន។ យ៉ាងណាមិញ​បើ​តាម​អ្នក​តំណាង​របស់​បិសាច​ក្រហម​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​ស្មើ​ឲ្យ​លុប​ការ​ប្រកួត Pre-Season នៅ​ឡើយ​ទេ។ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​រងចាំ​​រហូត​ដល់​ការ​កំណត់​ពេលវេលា បាល់ទាត់​អាច​ត្រលប់​បាន​វិញ​ពេល​ណា។

តាម​គម្រោង Manchester United ត្រូវ​លេង Pre-Season ជា​លើក​ដំបូង​មួយ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌា។

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់