• 2020-03-30 09:03:04
  • បាល់ទាត់

​នៅ​អឺរ៉ុប ​សល់​តែ​ប្រទេស​នេះ​មួយ​ទេ ​នៅ​មាន​បាល់​ទាត់​លេង​

  • 2020-03-30 09:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​អឺរ៉ុប ​នៅ​សល់​តែ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​បេឡារូស​មួយ​គត់ ដែល​នៅ​ដំណើរ​ការ​ធម្មតា ​ដោយ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​ផ្អាក​អស់ ដោយសារ​តែ​ខ្លាច Covid-19 ​។

​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​នេះ​មិន​ត្រឹម​តែ​មិន​ផ្អាក​នោះ​ទេ ​ថែម​ទាំង​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន​ថែម​ទៀត​ផង​។ ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ដោយ​ត្រឹម​តែ​១០០​នាក់​ប៉ុណ្ណោះ ​ហើយ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ។ កត្តា​នៅ​ឆ្លង​តិច​នេះ​ហើយ ទើប​បាន​ជា​លីគ​បាល់ទាត់​នៅ​អាច​បើក​ដំណើរ​ការ​និង​លេង​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​បាន​ជា​ធម្មតា។

​រំលឹក​ថា​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប​កំពុង​ដុនដាប​ខ្លាំង ​ក្រោយ​ពី​មិន​ទាន់​ឃើញ​មាន​សញ្ញា​ថា​អាច​កំណត់​ថ្ងៃ​ត្រលប់​មក​វិញ​បាន។ ក្លឹប​នីមួយ​ៗ ​សុទ្ធ​តែ​បាន​ប្រាប់​ទៅ​កីឡាករ ដើម្បី​ស្នើ​សុំ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ខ្លះ ដើម្បី​ទ្រទ្រង់​ក្លឹប ​ក្នុង​គ្រា​លំបាក​មិន​មាន​ការ​ប្រកួត​នេះ៕

ប្រភព៖ BBC អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់