• 2020-03-30 02:39:38
  • បាល់ទាត់

Spurs យល់​ព្រម​ឲ្យ​ Son និង​ Bergwijn ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​

  • 2020-03-30 02:39:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​សំខាន់​ពីរ​រូប​របស់​ Tottenham មាន Son Heung-min និង​ Steven Bergwijn​ ត្រូវ​បាន​ក្លឹប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​អំឡុង​ ​Premier League ត្រូវ​ផ្អាក​មួយ​រយៈ​ធំ។​

ក្រុម​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​បាន​បង្ហោះ​សេចក្ដី​ប្រកាស​លើ​បណ្ដាញ​សង្គម​ថា​ Son បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​ Bergwijn ឯណោះ​វិញ​បាន​ទៅ​ប្រទេស​ហូឡង់​រង់​ចាំ​ប្រពន្ធ​ឆ្លង​ទន្លេ។​ កីឡាករ​ទាំង​ពីរ​សុទ្ធ​សឹង​មិន​ទាន់​ជា​ពី​របួស​១០០%​ ដូច្នេះ​ការ​ទៅ​ផ្ទះ​លើក​នេះ​អាច​ឲ្យ​ពួកគេ​មាន​ពេល​សម្រាក​គ្រប់គ្រាន់​។​​​

Bergwijn មាន​បញ្ហា​របួស​ក.ជើង​អំឡុង​ប្រកួត​ដែល​ Tottenham ស្មើ​ ១-១ ជាមួយ​ Burnley ហើយ​ Son វិញ​មាន​របួស​ដៃ​កាល​ប៉ះ​ Aston Villa៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់