• 2020-03-30 01:58:42
  • បាល់ទាត់

Covid-19៖ Rustu អតីត​អ្នកចាំទី Barca កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​នៅ​មន្ទីរពេទ្យ

  • 2020-03-30 01:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នកចាំទី​របស់ Barcelona និង​ទួរគី Rustu Recber កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាកក្នុង​មន្ទីរពេទ្យ ដោយសារ​តែ​វីរុស​ Covid-19។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នកស្រី Isil Recber ប្រពន្ធ​របស់​អតីត​កីឡាករ Fenerbahce រូបនេះ គឺ​អ្នកស្រីពិត​ជាមានការ​​ភ្ញាក់​ផ្អើល​ខ្លាំង​ ក្រោយ​ប្ដី​​ខ្លួន​​ឆ្លង​វីរុស​នេះ។

Isil បាន​សរសេរ​លើ Instagram ថា ៖«ពួក​យើង​​នៅ​តែ​តក់ស្លុត ជាមួយ​នឹង​រោគសញ្ញា​ដែល​កើត​មាន​ឡើង​ភ្លាមៗ និង​ឆាប់​រហ័ស​បែប​នេះ»។

ទោះបីជាយ៉ាងណា អ្នកស្រី Isil និង​កូន​២​នាក់​ទៀត បាន​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូរ៉ូណា​។ ចំណែក​ក្លឹបទួរគី Fenerbahce ​ក៏​បាន​ឱ្យ​ដឹង​លើ Twitter ដែរ​ថា ៖«យើង​សូម​ឱ្យ​អតីត​អ្នកចាំទី​ជម្រើស​ជាតិ​របស់​យើង Rustu Recber ដែល​ពាក់​អាវ​យើង​ជាច្រើន​ឆ្នាំ ឆាប់​ជា​​ឱ្យ​បាន​លឿន ហើយ​យើង​សង្ឃឹម​ថានឹងទទួល​បាន​ព័ត៌មាន​ល្អ​ពី​គាត់»។

​ដោយឡែក​ក្លឹប​អ្នកមានបុណ្យ​ Barcelona ក៏​បាន​ឱ្យ​ដឹង​​លើ Twitter ដូចគ្នា​ដែរ​ថា ៖«សូម​ឱ្យ​ឆាប់​ជា Rustu! យើង​ស្រលាញ់​អ្នក ហើយ​​យើង​ Barcelona យើង​នៅ​ជាមួយ​អ្នក!»។

អតីត​អ្នកចាំទី Barcelona និង Fenerbahce វ័យ​៤៦​ឆ្នាំ Rustu បាន​ព្យួរ​ស្រោមដៃ​ពី​អាជីព​បាល់ទាត់ នៅ​ឆ្នាំ​២០១២ បន្ទាប់​ពី​លេង​ឱ្យ​ក្លឹប Besiktas អស់​រយៈ​ពេល​៥​ឆ្នាំ។ រូបគេ​ជា​វីរបុរស​ទួរគីមួយរូប ដែល​បាន​ជួយ​ឱ្យ​ប្រទេស​នេះ​ឡើង​​ដល់វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ​២០០២។

ផ្អែក​តាម​សារព័ត៌មាន Worldometers នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ​២០២០​នេះ ​ប្រទេស​ទួរគី​មាន​អ្នកឆ្លងវីរុស​កូរ៉ូណា ៩,២១៧ ករណី និង​មាន​មនុស្ស ១៣១ នាក់​បាន​ស្លាប់ និងបានជាសះស្បើយ ១០៥ នាក់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់