• 2020-03-28 10:57:40
  • បាល់ទាត់

Enrique អតីត​គ្រូ​ Barca ថា Iniesta មាន​ទេព​កោសល្យ​ល្អ​សឹង​ស្មើ​ Messi

  • 2020-03-28 10:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique ជឿ​ថា​អតីត​កូន​ក្រុម​របស់​ខ្លួន​ Andres Iniesta មាន​ទេពកោសល្យ​ប៉ិន​ប្រសប់​លើ​ទី​លាន​សឹង​ប្រហាក់​ប្រហែល​នឹង​ Lionel Messi។​

Enrique

ការ​និយាយ​បែប​នេះ​បន្ទាប់​ពី​បុរស​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​បង្វឹក​កីឡាករ​ទាំង​ពីរ​ ទាំង​ Messi និង​ Iniesta ចន្លោះ​ពី​ឆ្នាំ​ ២០១៤-២០១៧។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Messi បាន​ឈ្នះ​ Ballon d'Or ៦​សម័យ​កាល​ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ខណៈ​ Iniesta មិន​ធ្លាប់​សូម្បី​ម្ដង។​​

ក្នុង​កិច្ច​សម្ភាសន៍​ Q&A លើ​បណ្ដាញ​សង្គម​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ឆ្លើយ​ថា៖" កីឡាករ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កោត​សរសើរ​បំផុត​ក្នុង​អាជីព​នោះ​គឺ​ Messi បន្ទាប់​មក​ពី​ Iniesta ដែល​ខ្ញុំ​អាច​និយាយ​បាន​ថា​គេ​មាន​កម្រិត​លេង​សឹង​ប្រហែល​នឹង​ Messi"៕

Messi និង​ Iniesta

ប្រភព៖ ESPN FC អត្ថបទ៖ រ័ត្ន

មតិយោបល់