• 2020-03-25 01:48:08
  • បាល់ទាត់

រាយ​បញ្ជី​កីឡាករ​បាល់ទាត់​​ទាំង ១០​​នាក់​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៩

  • 2020-03-25 01:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi និង Cristiano Ronaldo ឈរ​នៅ​លើ​គេ​ជា​កីឡាករ​បាល់ទាត់​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​លើ​លោក​សម្រាប់​ឆ្នាំ​២០១៩។

ទស្សនាវដ្ដី France Football បាន​បញ្ចេញ​បញ្ជី​កីឡាករ​១០​រូប​មាន​ចំណូល​ច្រើន​ជាង​គេ​សម្រាប់​ឆ្នាំ​មុន។ ក្នុង​បញ្ជី​គេ​ឃើញ​មាន​កីឡាករ​មក​ពី Premier League មាន​តែ​ម្នាក់​គត់​​នោះ​គឺ Raheem Sterling របស់​ក្លឹប Manchester City រក​បាន​៣០,៩៦​លាន​ផោន។

Messi ឈរ​លំដាប់​លេខ​មួយ​​រក​បាន​១២០​លាន​ផោន តាម​ពី​ក្រោយ​ដោយដៃ​គូ​ប្រជែង​ម៉ឺន​ឆ្នាំ Ronaldo រក​បាន​១០៩​លាន​ផោន។ Neymar របស់​ក្លឹប PSG ក្ដោប​បាន​លេង​៣​រក​បាន​៨៧​លាន​ផោន ខណៈ Gareth Bale នៅ​លេខ​រៀង​បន្ទាប់​រក​បាន​៣៥,៤៥​លាន​ផោន។

កីឡាករ​វ័យ​ក្មេង Kylian Mbapper ស្ថិត​នៅ​បាត​តារាង​លេខ​១០ រក​បាន​២៤,៧៣​លាន​ផោន។ បញ្ជាក់​​ថា ចំណូល​របស់​កីឡាករ​នេះ​គេ​គិត​ចូល​គ្នា​នៃ​ប្រាក់​ខែ ប្រាក់​លើក​ទឹក​ចិត្ត​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់