• 2020-03-24 07:10:43
  • បាល់ទាត់

បើ​ទិញ Sancho មិន​បាន Man Utd នឹង​បង្វែរ​រ៉ាដា​ទៅ​កីឡាករ Chelsea ម្នាក់​នេះ

  • 2020-03-24 07:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​ទីផ្សារ​ដោះដូរ​កីឡាករ​​នា​រដូវ​ក្ដៅ​ខាងមុខ Manchester United គ្រោង​នាំ​យក​ខ្សែ​ប្រយុទ្ធ Jadon Sancho មក​​ទឹក​ដី Old Trafford ប៉ុន្តែ​បើ​ការ​ចរចា​មិន​បាន​សម្រេចទេនោះ ក្លឹប​បិសាច​ក្រហម នឹង​បង្វែរ​រ៉ាដា​របស់​​ពួកគេ​ទៅ​កាន់កីឡាករ​ Callum Hudson-Odoi ដែល​ទើប​តែ​​បន្ត​កុងត្រា​ថ្មី ​ជាមួយ​​​ក្លឹប​ Chelsea ​នៅ​ដើម​រដូវ​កាល​នេះ។

កីឡាករ Jordon Sancho

ខ្សែ​ប្រយុទ្ធសញ្ជាតិ​អង់គ្លេស Sancho របស់ Borussia Dortmund  គឺ​ជា​​ផ្ទាំង​ស៊ីប​សំខាន់​ជាងគេ​របស់ Man Utd ព្រោះ​រូប​គេ​បាន​បង្ហាញ​ការ​លេង​យ៉ាង​ល្អ​ឱ្យ Dortmund ក្នុង​រដូវ​កាល​នេះ។

ក្រុម​បិសាច​ក្រហម Manchester United បាន​ចាប់​អារម្មណ៍​​លើ Sancho អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​លោក Solskjaer បាន​កំណត់​យក​តារា Dortmund ជាគោលដៅ​ផ្ទេរ​សំខាន់​កាល​ពី​រដូវកាល​មុន ប៉ុន្តែក្រោយបរាជ័យ លោក​បាន​នាំ​យក Daniel James ពី​ក្លឹប Swansea ជំនួស​វិញ។

បើ​តាម​សារព័ត៌មាន​ Express របស់​អង់គ្លេស United ជឿជាក់​ថា ពួកគេ​នឹង​អាច​ប្រជែង​យក​​កីឡាករ​វ័យ​១៩​ឆ្នាំ​ Sancho បាន ខណៈ​ក្លឹប​តោខៀវ Chelsea ក៏​មាន​បំណង​ចង់​បាន​រូប​គេ​ដូច​គ្នា​ដែរ។

អ្វី​ដែល​ធ្វើ​ឱ្យ​លោក Ole ចាប់​អារម្មណ៍ ក៏​ព្រោះ​កីឡាករ​អង់គ្លេស Sancho ជា​កីឡាករ​វ័យ​ក្មេង លេង​ល្អ និង​រក​បាន​ ២៩គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ២៣​លើក ឱ្យ​ក្រុម Dortmund ក្នុង​រដូវ​កាល​នេះ។

កីឡាករ​ Callum Hudson-Odoi

ចំណែក​​ខ្សែ​ប្រយុទ្ធ​ស្លាបអង់គ្លេស Hudson-Odoi ត្រូវ​បាន​គេ​ភ្ជាប់​ថា​ទៅ​លេង​ឱ្យ Man Utd មុន​​បន្ត​កុងត្រា​ជាថ្មីជាមួយ Chelsea នៅ​ទឹកដី Stamford Bridge។ កីឡាករ Callum កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២០ បាន​ឆ្លង​ជំងឺ Covid-19 ហើយ​បច្ចុប្បន្ន​កំពុង សម្រាក​ព្យាបាល​ដាច់​ដោយឡែក​ម្នាក់​ឯង​នៅ​ឯផ្ទះ៕

ប្រភព៖ Express ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់