• 2020-03-24 01:48:30
  • បាល់ទាត់

UEFA ​បញ្ជាក់ Champions League ​និង Europa League ​រក​ថ្ងៃ​មក​វិញ​មិន​ទាន់​ឃើញ​ទេ​​

  • 2020-03-24 01:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ​បាន​បញ្ជាក់​ថា​ការ​ប្រកួត UEFA Champions League ​និង UEFA Europa League ​គឺ​រក​ថ្ងៃ​ត្រលប់​មក​លេង​វិញ​មិន​ទាន់​បាន​នោះ​ទេ។

​ដោយសារ​តែ​មេរោគ Covid-19 ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត UEFA ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​ត្រូវ​ផ្អាក​សិន ​ដោយ​ដំបូង​ឡើយ​គិត​ថា​អាច​នឹង​ត្រលប់​មក​វិញ​បាន​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ តែ​ការ​បញ្ជាក់​ថ្មី​មួយ​ទៀត​ដែល​ទើប​ប្រកាស​គឺ​វា​មិន​អាច​មក​វិញ​បាន​នៅ​ខែ​ក្រោយ​នេះ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​ក្របខណ្ឌ UEFA ​ក៏​មិន​ទាន់​អាច​កំណត់​ថ្ងៃ ​ឬ​ព្យាករណ៍​ថា​ប៉ុន្មាន​ខែ​ទៀត ​អាច​លេង​វិញ​បាន​ផង​ដែរ។

​រំលឹក​ថា​មេរោគ Covid-19 ​កំពុង​ផ្ទុះ​ខ្លាំង​មែនទែន ​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់​ហើយ។ ​យ៉ាងណាមិញ ​នៅ​អ៊ីតាលី​ដែល​ជា​ប្រទេស​រង​គ្រោះ​ជាង​គេ​នោះ ​មាន​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​មក​វិញ​ហើយ​នៅ​ថ្ងៃ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់