• 2020-03-23 11:16:42
  • បាល់ទាត់

ជាប់​ក្នុង​ផ្ទះ​ Asensio ជួយ​ Real ឲ្យ​ឈ្នះ​ពាន​ La Liga Online

  • 2020-03-23 11:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Marco Asensio បាន​ជួយ​ឲ្យ​ក្លឹប​របស់​ខ្លួន​ឈ្នះ​ពាន​រង្វាន់​​ការ​ប្រកួត​ La Liga នៅ​ក្នុង​ហ្គេម​ FIFA ២០កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​។

នៅ​ក្នុង​កម្មវិធី​មួយ​នេះ​ Asensio បាន​ឈ្នះកីឡាករ Aitor Ruibal នៃ​ក្លឹប Leganes ​ក្នុង​លទ្ធផល​ ៤-២​ព្រម​ទាំង​​មាន​អ្នក​ឧបត្ថម្ភ​ទឹកប្រាក់​ច្រើន​ជាង​ ១៥០,០០០​ដុល្លារ​ និង​មាន​អ្នក​ចូល​មើល​​ការ​ផ្សាយ​ផ្ទាល់​ច្រើន​ជាង​ ១៤,៥០០នាក់​ទៀត។

ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​និង​អ្នក​ទស្សនា​ផ្ទាល់​ដ៏​ច្រើន​មួយ​នេះ​ គឺ​ដោយ​សារ​តែ​ Asensio ​បាន​បាត់​មុខ​យូរ​ពី​ទីលាន​បាល់ទាត់​ដោយ​ហេតុ​ថា​កីឡាករ​នេះ​មាន​មុខរបួស​ជង្គង់​មិន​ទាន់​ជា​សះ​ស្បើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហ្គេម​អនឡាញ​មួយ​នេះ បាន​អញ្ជើញ​កីឡាករ​មួយ​រូប​ៗមក​ពី​ក្លឹប​នៃ​ La Liga ដើម្បី​ប្រកួត​ប្រជែង​គ្នា ស្របពេល​ដែល​ស្ថានភាព​នៅ​អេស្ប៉ាញ​កំពុង​តែ​វាយលុយ​ដោយ​ជំងឺ​កូវិដ ១៩៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់