• 2020-03-23 02:18:58
  • បាល់ទាត់

Barcelona ​ប្រជុំ​រឿង​កាត់​ប្រាក់​ខែ​កីឡាករ ​ព្រោះ​វិបត្តិ Covid-19 ​

  • 2020-03-23 02:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​បើក​ការ​ប្រជុំ​មួយ​រវាង​ថ្នាក់​ដឹក​នាំ​ក្លឹប ​និង​អ្នក​តំណាង​កីឡាករ​ក្នុង​ក្រុម ដើម្បី​រក​ដំណោះស្រាយ ​ដែល​កើត​ឡើង​អំឡុង​ពេល Covid-19 ​នេះ​។

​ក្នុង​ឱកាស​ជួប​គ្នា​នោះ​ដែរ ​ថ្នាក់​ដឹក​នាំ​ក្រុម Barcelona ​ក៏​បាន​លើក​ពី​ការ​កាត់​ប្រាក់ឈ្នួល​របស់​កីឡាករ​ផង​ដែរ។ ​ប្រភព​បាន​បញ្ជាក់​ទៀត​ថា ​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ ​ក៏​មិន​មាន​អ្វី​បដិសេធ​ដែរ ពោល​គឺ​រូបគេ​យល់​ថា​កីឡាករ​ទាំង​អស់​នឹង​យល់​ពី​ស្ថានភាព​បែប​នេះ ​មាន​តែ​បន្ថយ​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ ​ទើប​អាច​ជួយ​ក្លឹប​បាន។

​ក្លឹប ​បាល់ទាត់​ទាំង​អស់​មាន​បញ្ហា​ច្រើន​មែនទែន ក្រោយ​ពី​លីគ​បាន​សម្រាក ​និង​មិន​មាន​សកម្មភាព​អ្វី​ទាំង​អស់។ ​ទាំង​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ចំណូល​របស់​ក្លឹប​បាន​បាត់​បង់​ច្រើន​មែនទែន ​ព្រោះ​ទោះ​ជា​ផ្អាក​សកម្មភាព​មែន ប៉ុន្តែ​ប្រាក់​ឈ្នួល​បុគ្គលិក ​និង​កីឡាករ​ទាំង​អស់​បើក​ជា​ធម្មតា៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់