• 2020-03-23 01:03:43
  • បាល់ទាត់

Ronaldo ចូលរួម​​ចាប់​ដៃ​ជាមួយ​ភ្នាក់ងារ​របស់​ខ្លួន​ជួយ​ពេទ្យ​នៅ​ព័រទុយហ្គាល់

  • 2020-03-23 01:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo នឹង​ចូលរួម​ជាមួយ​ភ្នាក់ងារ​របស់​គេ​លោក Jorge Mendes ដើម្បី​ស្វែង​រក​​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​ព័រទុយហ្គាល់។

Mendes ភ្នាក់ងារ​របស់ Ronaldo បាន​បង្ហាញ​កាយវិការ​ចិត្ត​ល្អ​ដោយ​បាន​ទិញ​សម្ភារៈ​វិជ្ជាសាស្ត្រ​សំខាន់​ដល់​មន្ទីពេទ្យ  Sao Joao។ យោងតាម​សារព័ត៌មាន​ AS លោក Mendes បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ទិញ​សំលៀកបំពាក់​ពេទ្យ​២០​ម៉ឺន​ឈុត​និង​បំពង់​ខ្យល់​៣​សម្រាប់​មន្ទីរពេទ្យ​​ក្នុង​ប្រទេស​ព័រទុយហ្គាល់ ដែល​ជា​កន្លែង​​វិទ្យាស្ថានជាតិវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់​បោះតង់​​នៅ​ទី​នោះ។

Mendes ក៏​គ្រោង​ទិញ​ម៉ាស់​​ការពារ​ចំនួន​​៥​ម៉ឺន​ម៉ាស់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុន និង​បរិច្ចាគ​វា​ជាមួយ​ទឹក​ប្រាក់​មួយ​ចំនួន​ដល់​មន្ទីរពេទ្យ​ជុំ​វិញ​ប្រទេស។ Ronaldo ដែល​រក​បាន​២៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ Juventus​ គឺ​ស្ថិត​ក្នុង​ចំណោម​​​ក្រុម​មនុស្ស​ធម៌​របស់​លោក Mendes ក្នុង​ការ​ជួយ​មូលនិធី​មួយ​នេះ។

លោក Jorge Mendes

Ronaldo បច្ចុប្បន្ន​កំពុង​នៅ​​លើ​កោះ Medeira ប្រទេស​ព័រទុយហ្គាល់​ដើម្បី​មើល​ម្ដាយ​និង​គេច​ពី​វីរុស​កូរ៉ូណា​មួយ​រយៈ៕

​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់