• 2020-03-20 13:16:28
  • បាល់ទាត់

មេ La Liga៖ បើ​ចង់​ឲ្យ​លីគ​ចប់​ចុង​ ចប់​ដើម មាន​តែ​លេង​ប្រកួត​បែប​នេះ

  • 2020-03-20 13:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​ La Liga គ្រោង​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​រាល់​ ៤៨​ម៉ោង​ម្ដង​ ក្រោយ​ពី​ធូរ​ស្រាល​រឿង​កូវិដ ១៩ បើ​យោង​តាម​ការ​និយាយ​របស់​លោក​ Javier Tebas ប្រធាន​លីគ​កំពូល​មួយ​នេះ​។

គម្រោង​រៀប​ចំ​ការ​ប្រកួត​ទាំង​អស់​រាល់​ ៤៨​ម៉ោង​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​មួយ​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ ឲ្យ​ទាន់​ពេល​វេលា​នៅ​កំឡុង​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​។

ទោះ​ជា​យ៉ាង​ណា​គម្រោង​នេះ​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ដោយ​គម្រោង​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​លោក​ Tebas ប៉ុណ្ណោះ​។

ប្រសិន​បើ​គម្រោង​នេះ​មិន​ទាន់​ចេញ​ជា​សេចក្ដី​សម្រេច​ជា​ផ្លូវ​ការ​ទេ​នោះ​ ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​ La Liga នឹង​នៅ​តែ​បន្ត​ពន្យារ​ពេល​ដដែល​៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់