• 2020-03-20 07:08:15
  • បាល់ទាត់

រស់ សំអឿន អួល​ដើម​កពេល​អ្នកគាំទ្រ​សួរ​សំណួរ​នេះ

  • 2020-03-20 07:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​ពី​បឹងកេត​​ទៅ​វិសាខា​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ខ្សែ​បម្រើ​ស្លាប រស់ សំអឿន ហាក់​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ប៉ុន្មាន​ទេ ព្រោះ​រូប​គេ​មាន​បញ្ហា​ដាច់​សរសៃ​ពួរ​ជង្គង់។ យ៉ាងណា​ថ្មីៗ​នេះ​សំអឿន បាន​សម្ដែង​អារម្មណ៍​ក្ដុកក្ដួល ក្រោយ​​អ្នកគាំទ្រ​ជាច្រើន​សួរ​ថា តើ​ពេល​ណា​ទើប​គេ​អាច​លេង​បាន​វិញ?

អតីត​កីឡាករ​កីឡាករ​ឆ្លាម​សមុទ្រ រស់ សំអឿន សង្កត់ធ្ងន់ ៖«អត់​មាន​ឈ្មោះ​លេង​អ៊ីចឹង ខ្ញុំ​ក៏​អន់​ចិត្ត​មួយ​​ដែរ ហើយ​ខ្ញុំ​ក៏​ខំប្រឹង​ដែរ តែ​ធ្វើ​ម៉េច​ជើង ចំប្រឹង​ហ្វឹក​ហាត់​ខ្លាំងៗ​ពេក​​វា​ចេះ​តែ​ហើម សម្រាប់​ខ្ញុំ​វិញ​​អត់​បោះបង់​ទេ ក្ដី​ស្រមៃ​ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​មួយ​ល្បីល្បាញ»។

បើ​តាម​ការ​ឱ្យ​តាម​ផេក​ផ្លូវ​ការ​របស់​វិសាខា បច្ចុប្បន្ន​ស្ថានភាព​របួស​របស់ រស់ សំអឿន មាន​សភាព​ល្អ​ប្រសើរ និង​អាច​ហ្វឹកហាត់​បាន​ខ្លះៗ​ជាមួយ​មិត្ត​រួម​ក្រុម។ អតីត​កីឡាករ​បឹងកេត បាន​​បង្ហាញ​អារម្មណ៍​អរគុណ ចំពោះ​អ្នកគាំទ្រ​ទាំងអស់ ជា​ពិសេស​ម្ចាស់​ក្លឹប ដែល​តែង​តែ​ផ្ដល់​ឱកាស​និង​កម្លាំង​កាយចិត្ត​ដល់​រូប​គេ​។

កីឡាករ​ រស់ សំអឿន បាន​ដាច់​សរសៃ​ពួរ​ជង្គង់ (ACL) អំឡុង​ពេល​ហ្វឹកហាត់​​​ជិត​ចប់​​ជុំទី​១​ឆ្នាំ​២០១៨ ហើយ​ក្រោយ​ជា​ពី​របួស ចុង​រដូវកាល​ឆ្នាំ​២០១៩ រូប​គេ​មាន​ឱកាស​ប្ដូរ​ចូល​លេង​​ពីរ​បី​ប្រកួតដែរ នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រហូត​ដល់​ឆ្នាំ​២០២០​របួស​​កីឡាករ​រូប​នេះ​ចាប់​ផ្ដើម​រើ​ឡើង​វិញ។

កីឡាករ​របស់​វិសាខា​ដែល​ចូល​មក​ទីលាន​ហ្វឹកហាត់​វិញ​មាន រស់ សំអឿន, ម៉ាត់ សាក់រវី, ប៊ុនធឿន ប៊ុនណារ៉ុង ខណៈ​កីឡាកេ​ ផុន តៃនិញ កំពុង​សម្រាក​ព្យាបាល ក្រោយ​វះកាត់​ជង្គង់​។

ទស្សនាវីដេអូ៖

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់