• 2020-03-18 02:53:56
  • បាល់ទាត់

កើត​គ្រោះ​រញ្ជួយ​ដី​នៅ​កោះ​ដែល​ Ronaldo កំពុង​រស់​នៅ​គេច​ពី​កូរ៉ូណា

  • 2020-03-18 02:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​រញ្ជួយ​ដី​កម្រិត​ទាប​មួយ​បាន​កើតឡើង​នៅ​លើ​កោះ Madeira ប្រទេស​ព័រទុយហ្គាល់​ ដែល​ជា​កន្លែង​​កំណើត​​​របស់​កីឡាករ Cristiano Ronaldo។

តារា​របស់ Juventus រូប​នេះ​បាន​គេច​ខ្លួន​ទៅ​នៅ​កោះ Madeira ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ការពារ​ពី​វីរុស​រាតត្បាត​កូរ៉ូណា​ដែល​កំពុង​វាយលុក​ពិភពលោក។ យ៉ាណា​នៅ​លើ​កោះ​នេះ​បែរ​ជា​ជួប​បញ្ហា​រញ្ជួយ​ដី​ទៅ​វិញ។

យោង​តាម​សារព័ត៌មាន​របស់​ព័រទុយហ្គាល់​ឲ្យ​ដឹង​ថា កោះ Madeira ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​​ដោយ​​គ្រោះ​រញ្ជួយ​ដី​កម្រិត​ទាប​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។ គ្រោះ​រញ្ជួយ​ដី​នោះ​មាន​កម្រិត​៣,៨​រ៉ិចទ័រ​។ យ៉ាងណា​មិន​មាន​សេចក្ដីរាយការណ៍​​ពី​អ្នក​ស្លាប់​និង​របួស​ឲ្យ​សារ​​គ្រោះ​ធម្មជាតិ​នេះ​ឡើយ។

សម្រាប់ Cristiano Ronaldo ក៏​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដែរ។ ថ្មី​នេះ​មិត្តរួម​ក្រុម​ Juventus កីឡាករ Blaise Matuidi  ទើប​តែ​ត្រូវ​ក្លឹប​ប្រកាស​មាន​វីរុស​កូរ៉ូណា បន្ទាប់​ពី​ខ្សែ​ការពារ Daniele Rugani ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់