• 2020-03-18 01:11:45
  • បាល់ទាត់

រក​ឃើញ​ខ្សែ​បម្រើ​ឆ្នើម​របស់ Juventus​ ម្នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា

  • 2020-03-18 01:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ក្លឹប​ Juventus កីឡាករ Blaise Matuidi បាន​តេស្ដ​រក​ឃើញ​វិជ្ជមាន​វីរុស​កូរ៉ូណា។

Juventus បាន​និយាយ​ថា សមាជិក​ឈ្នះ​ពាន World Cup ជាមួយ​បារាំង​ខាង​លើ​ត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែក​តាំង​ពី​ថ្ងៃ​ទី ១១ ខែ មីនា​​។ Matuidi វ័យ​៣២​ឆ្នាំ​​បាន​ក្លាយ​ជា​កីឡាករ​របស់ Juventus ទី​ពីរ​ប្រកាស​បាន​ឆ្លង​វីរុស បន្ទាប់​ពី​ខ្សែ​ការពារ Daniele Rugani ដែល​បាន​កើត​កាល​ពី​សប្ដាហ៍​មុន។

ដោយ​សារ​តែ​វីរុស​កូរ៉ូណា​រាតត្បាត​ខ្លាំង គ្រប់​សកម្មភាព​កីឡាករ​ទាំង​អស់​នៅ​​ប្រទេស​អ៊ីតាលី​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី ៣ ខែ មេសា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់