• 2020-03-17 03:38:14
  • បាល់ទាត់

Juventus គ្រោង​ពង្រីក​កុងត្រា​​ឲ្យ Ronaldo ដល់​អាយុ​៣៩​ឆ្នាំ​

  • 2020-03-17 03:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus ចង់​ឲ្យ Cristiano Ronaldo ពង្រីក​កុងត្រា​ថ្មី​បន្ត​នៅ​កីឡដ្ឋាន Allianz Stadium រហូត​ដល់​អាយុ​៣៩​ឆ្នាំ។

​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ជាមួយ Juventus នឹង​អស់​នៅ​ឆ្នាំ​២០២២ ពេល​ដែល​គេ​មាន​វ័យ​៣៧​ឆ្នាំ ប៉ុន្តែ​ក្លឹប​មាន​គម្រោង​ផ្ដល់​កុងត្រា​២​ឆ្នាំ​ទៀត​​ដល់​ម្ចាស់​អាវ​លេខ​៧​ម្នាក់​នេះ។

ត្បិត​ Ronaldo មាន​វ័យ​ជ្រេ​បន្តិច​មែន​ ប៉ុន្តែ​ទម្រង់​លេង​របស់​គេ​​នៅ​តែ​រក្សា​ក្នុង​កម្រិត​ខ្ពស់​មួយ ពោល​រក​បាន​២១​គ្រាប់ ក្នុង​ការ​លេង​២២​ប្រកួត​នៅ Serie A រដូវ​កាល​នេះ។ តាម​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា Cristiano អាច​នឹង​ស្វាគមន៍​ចំពោះ​សំណើ​មួយ​នេះ។

Ronaldo បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​កំណើត ស្របពេល​ដែល​វីរុស​កូរ៉ូណា​កំពុង​រាតត្បាត​នៅ​ប្រទេស​អ៊ីតាលី ហើយ Serie A ក៏​កំពុង​ផ្អាក​ការ​ប្រកួត​ដូច​គ្នា៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់