• 2020-03-16 02:18:26
  • បាល់ទាត់

សណ្ឋាគារ​របស់ Ronaldo បដិសេធ មិន​បាន​ឲ្យ​យក​កន្លែង​របស់​ខ្លួន​ទៅ​ធ្វើ​ពេទ្យ​នោះ​ទេ

  • 2020-03-16 02:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ​ក្នុង​ទីក្រុង Lisbon របស់ Cristiano Ronaldo បាន​ចេញ​មក​បដិសេធ​ចំពោះ​ព័ត៌មាន​ថា ​ពួក​គេ​អនុញ្ញាត​ឲ្យ​យក​កន្លែង​របស់​ខ្លួន​ធ្វើ​ជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន ទុក​ដាក់​អ្នក​ជំងឺ​កូរ៉ូណា។

សណ្ឋាគារ The Pestana CR7 បាន​លេច​ឭ​ពាក្យចចាមអារ៉ាម​កាល​ពី​ម្សិលមិញ​​ថា កន្លែង​នេះ​នឹង​ក្លាយ​ជា​ទីតាំង​ដាក់​អ្នក​ដែល​ឆ្លង​វីរុស​កូរ៉ូណា។ ទាក់ទិន​នឹង​រឿង​នេះ​អ្នក​តំណាង​របស់​សណ្ឋាគារ​បាន​ប្រាប់​សារព័ត៌មាន RTL Nieuws​ ថា៖ "ពួក​យើង​គឺ​ជា​សណ្ឋាគារ។ ពួក​​យើង​មិន​អាច​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​ទេ”។

នៅ​ប្រទេស​ព័រទុយហ្គាល់​មាន​ករណី​​ឆ្លង​វីរុស​កូរ៉ូណា​១៦៩ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។ កន្លង​ទៅ Ronaldo ត្រូវ​បាន​គេ​ដាក់​ដាច់​ដោយ​ឡែក​នៅ​តំបន់ Madeira​ ដែល​គេ​កន្លែង​កំណើត​របស់​គេ។ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន Ronaldo ត្រូវ​បាន​បញ្ជាក់​គ្មាន​វីរុស​កូរ៉ូណា​ទេ៕

​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់