• 2020-03-15 00:30:00
  • បាល់ទាត់

វិសាខា​ ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់ទទួល​ក្រុម​ភ្ញៀវ​ កងយោធពលខេមរភូមិន្ទ​ នៃលីគ​កំពូល​កម្ពុជា​

  • 2020-03-15 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​វិសាខា​ ថា​ក្រុម​ទាំង​មូល​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ កងយោធពលខេមរភូមិន្ទ​ នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ក្នុង​សប្ដាហ៍​ទី៥​ នេះ​នៅ​កីឡដ្ឋាន​ព្រីនស៍។​

លោក ​Colum Gerard (អាវក្រហម)

លោក ​Colum Gerard​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​បាល់ទាត់​ កងយោធពលខេមរភូមិន្ទ​ ជា​ក្រុម​ខ្លាំង​មួយ​ និង​លេង​បាន​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ទៀត។​ ប៉ុន្តែ​ល្អ​បែប​នេះ​ក្ដី​លោក​បាន​រៀបចំ​យុទ្ធសាស្ត្រ​ក៏​ដូច​ជា​ក្បួន​លេង​បាន​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ។​

គ្រូ​បង្វឹក​ជនជាតិ​អៀរឡង់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ លោក​បាន​ដឹង​នៅ​រដូវ​កាល​មុន​នោះ​គឺ​មាន​កីឡាករ​របស់​វិសាខា​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​លេង​ឲ្យ​ ក្រុម​ទ័ព​ ប៉ុន្តែ​វា​មិន​សំខាន់​សម្រាប់​លោក​នោះ​ទេ​ អ្វី​ដែល​សំខាន់​នោះ​ការ​ហ្វឹកហាត់​ជា​ក្រុម​ និង​ការ​ព្យាយាម​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ​ចំពោះ​ការ​ប្រកួត​សប្ដាហ៍​ទី៥​ នេះ​វិញ។​

រូបភាពសន្និសីទ​ម្សិលមិញ

ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់​វិសាខា​ និង​ក្រុម​ កងយោធពលខេមរភូមិន្ទ​ ក្នុង​ជើងទី១​ នៃ​សប្ដាហ៍​ទី៥​ ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នេះ​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​ព្រីនស៍​ វេលា​ម៉ោង​ ៦​ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់