• 2020-03-13 13:43:05
  • បាល់ទាត់

Dybala ចេញ​មុខ​បញ្ជាក់​ដោយ​ផ្ទាល់ ទាក់ទង​រឿង​ឆ្លង​ខូវិដ

  • 2020-03-13 13:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Paulo Dybala បាន​ចេញ​មុខ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន ក្រោយ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​ខ្លួន​មាន​ឆ្លង​ជំងឺ​មួយ​នេះ។

បង្ហោះ​សារ​ក្នុង​បណ្ដាញ Twitter កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " សួស្ដី​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​ចង់​មក​បញ្ជាក់​ថា ខ្ញុំ​មាន​សុខភាព​ល្អ​ទេ ហើយ​នៅ​ពេល​នេះ​កំពុង​តែ​នៅ​ក្នុង​លក្ខខ័ណ្ឌ​ដាច់​ដោយឡែក​ ដោយ​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ " ។

ចំណែក​ឯ​ខាង​ក្លឹប​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ចេញ​មុខ​បកស្រាយ​ដោយ​ផ្លូវ​ការ​នោះ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ Goal វិញ​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​ក៏​បង្ហាញ​គោល​ជំហរ​បដិសេធ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ផង​ដែរ។

សារព័ត៌មាន​ដំបូង​ ដែល​បាន​បង្ហោះ​ទាក់ទង​នឹង​ការ​ឆ្លង​ជំងឺ​របស់ Dybala គឺ​ភ្នាក់ងារ​សារព័ត៌មាន ASNA។ យ៉ាងណាមិញ Juventus មាន​កីឡាករ​ម្នាក់​បាន​ឆ្លង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់