• 2020-03-13 08:29:06
  • បាល់ទាត់

​ដំណឹង​ល្អ! Ronaldo ​មិន​ឆ្លង Covid-19 ​ទេ ​

  • 2020-03-13 08:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Cristiano Ronaldo ​មិន​ឆ្លង​មេរោគ Covid-19 ​ទេ ​ប៉ុន្តែ​ត្រូវ​នៅ​ដោយ​ឡែក​និង​តាមដាន​សុខភាព​១៤​ថ្ងៃ​សិន តាម​ការ​បញ្ជា​របស់​ក្រុម​គ្រូពេទ្យ។ ​

​បើ​តាម​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹក​នាំ​កោះ Madeira គឺ ​Ronaldo ​ស្ថិត​នៅ​ផ្ទះ​នា​ស្រុក​កំណើត​លើ​កោះ​នេះ​ដដែល ជាមួយ​ក្រុម​គ្រួសារ​ ​។ ​រូបគេ​មិន​មាន​សញ្ញា​បង្ហាញ​ថា​ឆ្លង​ឬ​រក​ឃើញ​មេរោគ​អ្វី​ឡើយ​នា​ពេល​នេះ ​ប៉ុន្តែ​ក៏​ត្រូវ​នៅ​បន្ដ​តាមដាន​ទៀត​ដែរ។ ការ​បន្ដ​តាមដាន​នេះ គឺ​ធ្វើ​តាម​អ្វី​ដែល​ក្លឹប Juventus ​បាន​ដាក់​ចេញ ​ដោយ​បុគ្គលិក​ក្លឹប​ទាំង​អស់ ១២១ ​នាក់​ស្ថិត​នៅ​ដោយ​ឡែក​សិន ដើម្បី​តាម​ដាន​ថា​ឆ្លង​មេរោគ Covid-19 ​ឬ​អត់។

​បច្ចុប្បន្ន​នេះ Ronaldo ​កំពុង​ហ្វឹកហាត់ លំហាត់​ប្រាណ​ធម្មតា​ជាមួយ​ក្រុម​គ្រួសារ ​ហើយ​រូបគេ​ក៏​តាមដាន​ចំពោះ​មេរោគ Covid-19 ​ហើយ​យល់​ច្បាស់​ពី​វិធី​ការពារ​ខ្លួន​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់