• 2020-03-13 02:14:43
  • បាល់ទាត់

Dybala ជា​កីឡាករ Juventus ទី​២​រក​ឃើញ​មាន​ Covid-19

  • 2020-03-13 02:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​របស់​ក្លឹប Juventus កីឡាករ Paulo Dybala ត្រូវ​បាន​រាយការណ៍​ថា តេស្ដ​រក​ឃើញ​វិជ្ជមាន​​មេរោគ Covid-19ខណៈ​ក្លឹប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ កំពុង​ដាក់​មនុស្ស​១២១​​ដែល​ធ្លាប់​ទាក់ទង​ជាមួយ​ក្លឹប​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។

ខ្សែ​ការពារ Daniele Rugani ក្លាយ​​​ជា​កីឡាករ​ដំបូង​ដែល​ប្រកាស​មាន​វីរុស​កូរ៉ូណា​នៅ Serie A កាល​ពី​ថ្ងៃ​ពុធ។ គេ​បាន​ចូលរួម​ស្ថិត​នៅ​បន្ទប់​ផ្លាស់​ខោអាវ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ជាមួយ​មិត្តរួម​នៅ​ Juventus ពេល​ដែល​ពួក​គេ​បាន​យក​ឈ្នះ Inter Milan ២-០ ក្នុង​​ការ​ប្រកួត​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ។

Juventus បាន​ដាក់​ចេញ​នូវ​វិធានការណ៍​សំខាន់ៗ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​វីរុស​នេះ។ តាម​ការ​ប្រកាស​ក្រោយ​ដឹង​ដំណឹង Rugani មាន​ផ្ទុក​វីរុស​កូរ៉ូណា ក្លឹប​​ជើង​ឯក Serie A មួយ​នេះ​បាន​​ដាក់​មនុស្ស​១២១​រួម​មាន​ កីឡាករ បុគ្គលិក អ្នក​ចាត់​ការ ​ក្រុម​ការងារ​កីឡាករ​ឲ្យ​នៅ​ផ្ទះ​ដាច់​ដោយ​ឡែក​មួយ​រយៈ​សិន។

Daniele Rugani 

សម្រាប់​ពេល​ថ្មី​ៗ​នេះ សារព័ត៌មាន El Nacional ទើប​តែ​ចេញ​ផ្សាយ​ថា Paulo Dybala ត្រូវ​បាន​តេស្ដ​រក​ឃើញ​មាន​វីរុស​កូរ៉ូណា និង​​កំពុង​នៅ​ដាច់​ដោយ​ឡែក។ ចំពោះ Cristiano Ronaldo បច្ចុប្បន្ន​កំពុង​នៅ​ស្រុក​កំណើត​ប្រទេស​ព័រទុយហ្គាល់​ដើម្បី​តាមដាន​ស្ថានភាព​ដូច​គ្នា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់