- 2020-03-13 01:00:15
- បាល់ទាត់
Arteta អ្នកចាត់ការរបស់ Arsenal តេស្ដរកឃើញកូរ៉ូណាក្នុងខ្លួន
- 2020-03-13 01:00:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta អ្នកចាត់ការរបស់ Arsenal តេស្ដរកឃើញកូរ៉ូណាក្នុងខ្លួន
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ Arsenal លោក Mikel Arteta បានពិនិត្យវិជ្ជមានរកឃើញវីរុសកូរ៉ូណានៅក្នុងខ្លួន ហើយការប្រកួតជាមួយ Brighton នៅថ្ងៃសៅរ៍សប្ដាហ៍នេះត្រូវផ្អាកសិន។
ក្លឹបកាំភ្លើងធំបានបិទទីលានហ្វឹកហាត់ ហើយបុគ្គលិកក្លឹបដែលបានទាក់ទងជាមួយArteta កន្លងមកត្រូវដាក់ដោយឡែកសិន។ Premier League នឹងធ្វើការប្រជុំជាបន្ទាន់មួយជាមួយក្លឹបនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីអនាគតនៃពេលវេលាប្រកួត។
“នេះពិតជារឿងខកចិត្តខ្លាំងណាស់។ ខ្ញុំបានធ្វើការតេស្ដពិនិត្យសុខភាព បន្ទាប់ពីមានអារម្មណ៍មិនស្រួលខ្លួន។ ខ្ញុំនឹងត្រលប់មកធ្វើការភ្លាម នៅពេលដែលខ្ញុំត្រូវបានអនុញ្ញាត"។ សម្ដីរបស់ Arteta។ Arsenal នឹងដាក់មនុស្សជាច្រើនឲ្យនៅដាច់ដោយឡែក ក្នុងនោះក៏មានក្រុមកីឡាករឈុតផងដែឬ៕