• 2020-03-12 12:47:02
  • បាល់ទាត់

La Liga ដើរ​តាម​ Serie A ពន្យារ​ការ​ប្រកួត​គ្រប់​ក្លឹប

  • 2020-03-12 12:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

La Liga បាន​យល់​ព្រម​ពន្យារ​ពេល​ការ​ប្រកួត​ទាំង​អស់​រយៈពេល​ ២​អាទិត្យ​​រហូត​ដល់​ខែ​មេសា​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​លីគ​កំពូល​អេស្ប៉ាញ​នេះ​ផ្ទាល់​។

ការ​យល់​ព្រម​លើក​ថ្ងៃ​នៃ​ការ​ប្រកួត​នេះ​ ធ្វើ​ឡើង​ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ ជំងឺ​ខូវិដ​ ១៩​ ដែល​កំពុង​​តែ​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​នៅ​ប្រទេស​មួយ​ចំនួន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​មក​ពី​ខាង​ក្រៅ​មិន​អាច​ចូល​រួម​ប្រកួត​បាន​ និង​ត្រូវ​ ដាក់​ឲ្យ​នៅ​ដាច់​ដោយ​លែក​សិន​។

យ៉ាង​ណា​មិញ​សេចក្ដី​សម្រេច​នេះ​នឹង​​ ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៀត​ ប្រសិន​បើ​ក្លឹប​​ដែល​ត្រូវ​បាន​ដាក់​កីឡាករ​ខ្លួន​ក្នុង​លក្ខខណ្ឌ​ដាច់​ដោយ​ឡែក​ដោយ​ខ្លួន​ឯង ​នោះ​មាន​ការ​ថយ​ចុះ​ឫ​ក៏​កើន​។

ទោះ​ជា​យ៉ាង​ណា​ ខាង​ La Liga នឹង​នៅ​តែ​បន្ត​សហការ​ទទួល​ការ​ណែនាំ​ ពី​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ ឧត្ដម​ក្រុម​ប្រឹក្សា​កីឡា​ និង​ក្លឹប​នា​នា​៕

ប្រភព៖ laliga ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់