• 2020-03-12 08:49:14
  • បាល់ទាត់

Ronaldo ​ត្រូវ​​ក្រុង​១៤​ថ្ងៃក្នុង​ផ្ទះ​ម្នាក់ឯង ​ក្រោយ​នៅ​ស្និទ្ធ​ជាមួយ​អ្នក​ឆ្លង Covid-19

  • 2020-03-12 08:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Cristiano Ronaldo ​ត្រូវ​ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​ដាច់​ដោយ​ឡែក​ពី​គេ ​ក្រោយ​ពី​មិត្ត​រួម​ក្រុម Juventus ​របស់​ខ្លួន ​មាន​ឆ្លង​រោគ Covid-19 ​។

រូបរង្វង់មូលពណ៌លឿង​​ខ្សែ​ការពារ​ Daniele Rugani ពេលថតជាមួយមិត្តរួមក្រុម និងCristiano Ronaldo

​​​ខ្សែ​ការពារ​ Daniele Rugani ត្រូវបានក្លឹប Juventus ​បញ្ជាក់​ថា​តេស្ត​វិជ្ជមាន​សម្រាប់​មេរោគ Covid-19 ​បាត់​ហើយ ខណៈ​ដែល​រូបគេ​ផ្ទាល់​ក៏​បាន​ថត​ជាមួយ​សមាជិក​ក្រុម​ក្រោយ​ពេល​ឈ្នះ Inter Milan ​ផង​ដែរ។ ​ពេល​នេះ កីឡាករ​ទាំង​អស់​ដែល​បាន​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ទាំង​អស់​ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​និង​ពិនិត្យ​សុខភាព ​ព្រោះ​ខ្លាច​ឆ្លង​មេរោគ Covid-19 ​ពី Rugani ​។

​ដោយ​ឡែក​សម្រាប់ Ronaldo ​វិញ ​ដែល​បច្ចុប្បន្ន​កំពុង​នៅ​ស្រុក​កំណើត ​Madeira ​ប្រទេស​ព័រទុយហ្គាល់​នោះ ​ក៏​ត្រូវ​នៅ​ដោយ​ឡែក​ពី​គេ​ឯង​ដែរ។ ​រូបគេ​តម្រូវ​ឱ្យ​នៅ​ក្នុង​ផ្ទះ​ម្នាក់​ឯង ​មិន​ឱ្យ​ជួប​ក្រុម​គ្រួសារ​ទៀត​នោះ​ទេ រហូត​ដល់​១៤​ថ្ងៃ ​ធានា​ថា​មិន​ឆ្លង​រោគ ​ទើប​អាច​ដើរ​ចេញ​ក្រៅ​បាន៕​

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់