• 2020-03-12 07:13:46
  • បាល់ទាត់

កីឡាករ Juventus ដែល​ឆ្លង​កូរ៉ូណា​ចេញ​មក​ប្រាប់​ពី​ស្ថានភាព​ខ្លួន​ពេល​នេះ

  • 2020-03-12 07:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​ក្លឹប Juventus កីឡាករ Daniele Rugani បាន​ចេញ​មក​និយាយ​ថា ពេល​នេះ​គេ​​សុខ​សប្បាយ​ទេ ក្រោយ​ធ្វើ​តេស្ដ​​រក​ឃើញ​វីរុស​កូរ៉ូណា។

Rugani ត្រូវ​បាន​តេស្ត​វិជ្ជមាន​សម្រាប់​មេរោគ Covid-19 ប៉ុន្តែ​វា​មិន​បាន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឲ្យ​ដឹង​ឡើយ។ នេះ​បើ​តាម​ក្លឹប Juventus ប្រកាស​កាល​ពី​ម្សិលមិញ។ ករណី​ឆ្លង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA សម្រេច​ចិត្ត​ផ្អាក​ការ​ប្រកួត​រវាង Juventus ជាមួយ Lyon នៃ​ពាន​រង្វាន់ Champions League នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

យ៉ាងណា​នៅ​ប៉ុន្មាន​ម៉ោង​មុន Rugani បាន​ចេញ​មក​ប្រាប់​ពី​ស្ថានភាព​ខ្លួន​លើ​បណ្ដាញ​សង្គម Twitter ថា៖ "គ្រប់​គ្នា​ប្រាកដ​ជា​បាន​អាន​ព័ត៌មាន ដូច្នេះ​ខ្ញុំ​​​ចង់​ប្រាប់​ទៅ​អ្នក​ដែល​បារម្ភ​ពី​ខ្ញុំ​ថា ខ្ញុំ​មិន​អី​ទេ។ ខ្ញុំ​ជំរុញ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​​គោរព​នៃ​ការ​ថែ​ខ្លួន​ឲ្យ​ល្អ”៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់