• 2020-03-12 02:32:15
  • បាល់ទាត់

មិត្ត​រួម​ក្រុម​ឆ្លង Covid-19 ​តើ​ពេល​នេះ Ronaldo ​ស្ថិត​នៅ​ឯ​ណា​?

  • 2020-03-12 02:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ការពារ​ Daniele Rugani ត្រូវបានក្លឹប Juventus ​បញ្ជាក់​ថា​តេស្ត​វិជ្ជមាន​សម្រាប់​មេរោគ Covid-19 ​បាត់​ហើយ ខណៈ​ដែល​រូបគេ​ផ្ទាល់​ក៏​បាន​ថត​ជាមួយ​សមាជិក​ក្រុម​ក្រោយ​ពេល​ឈ្នះ Inter Milan ​ផង​ដែរ។

​កត្តា​ហើយ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ត្រូវ​បាន​ក្រុម Juventus ​ឃាត់​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​នោះ​ទេ ​ដោយ​ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​សិន​។ ​ដោយ​ឡែក ​សម្រាប់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​វិញ ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​បាន​នៅ​ប្រទេស​អ៊ីតាលី​ឡើយ។ ​បច្ចុប្បន្ន​នេះ រូបគេ​កំពុង​ស្នាក់​នៅ​ដែន​កោះ ​Madeira ​ស្រុក​កំណើត​របស់​ខ្លួន ​នៅ​ប្រទេស​ព័រទុយហ្គាល់​ឯ​ណោះ។

ការ​ទៅ​ទី​នោះ​ដែរ ​មាន​ជម្រើស​២​ល្អ​សម្រាប់ ​កីឡាករ​កម្រិត​ពិភព​លោក​នេះ ​ដោយ​ទី​១​អាច​ទៅ​មើល​ម្ដាយ​កំពុង​ឈឺ​ផង ​និង​មួយ​ទៀត​គេច​ពី​ប្រទេស​អ៊ីតាលី ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​តែ Covid-19 ​ខណៈ​ដែល​លីគ​កំពូល​អ៊ីតាលី​ក៏​បាន​សម្រាក​ដែរ៕

ប្រភព៖ Goal អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់