• 2020-03-12 01:35:04
  • បាល់ទាត់

ចប់​ហើយ ​កីឡាករ Juventus ​ម្នាក់​ឆ្លង Covid-19 ​បាត់​ទៅ​ហើយ​

  • 2020-03-12 01:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Daniele Rugani ត្រូវបានក្លឹប Juventus ​បញ្ជាក់​ថា​តេស្ត​វិជ្ជមាន​សម្រាប់​មេរោគ Covid-19 ​បាត់​ហើយ ខណៈ​ដែល​រូបគេ​ផ្ទាល់​ក៏​បាន​ថត​ជាមួយ​សមាជិក​ក្រុម​ក្រោយ​ពេល​ឈ្នះ Inter Milan ​ផង​ដែរ។

​ក្លឹប​បាន​បញ្ជាក់​ទៀត​ថា​អ្នក​ដែល​ធ្លាប់​ស្និទ្ធ​ជាមួយ​កីឡាករ​ខាង​លើ​នេះ នឹង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​សិន ​ដើម្បី​តាមដាន ​ខណៈ​ដែល​សាមី​ខ្លួន​ផ្ទាល់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ​ក្រោយ​ពី​ប្រកាស​កីឡាករ​ខ្លួន​ម្នាក់​ឆ្លង​មេរោគ​នេះ​ហើយ UEFA ​ក៏​អាច​នឹង​ផ្អាក​ការ​ប្រកួត​របស់ Juventus ​ទល់​ក្រុម Lyon ​នៅ​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ។

​រំលឹក​ថា​នៅ​អ៊ីតាលី ​បច្ចុប្បន្ន​កំពុង​ឆ្លង​មេរោគ Covid-19 ​ខ្លាំង​មែនទែន។ ប្រទេស​នេះ ​បាន​ប្រកាស​បិទ​ការ​ចេញ​ចូល​ទៅ​ហើយ ​និង​ប្រជាជន​ទាំង​អស់​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ៕

ប្រភព៖ Sky Sports អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់