• 2020-03-11 07:23:31
  • បាល់ទាត់

Haaland ប្រាប់​មូលហេតុ​ស្អប់​មិន​ចង់​លេង​ជួប​ទល់​នឹង Van Dijk

  • 2020-03-11 07:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Erling Haaland បាន​សរសើរ​ Virgil van Dijk ជា​កីឡាករ​អស្ចារ្យ និង​​ពន្យល់​មូលហេតុ​​ពី​ផលវិបាក​កាល​ជួប​ខ្សែ​ការពារ Liverpool រូប​នេះ​នៅ Champions League។

Haaland ធ្លាប់​ប៉ះ​ជាមួយ Van Dijk ពីរ​ដង អំឡុង​ពេល​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន UCL រដូវកាល​នេះ គ្រា​ដែល​គេ​នៅ​ជា​កីឡាករ​របស់ Red Bull Salzburg នៅ​ឡើយ។ កាល​ពី​ជើង​ទី​១ Liverpool បាន​យក​ឈ្នះ Salzburg ៤-៣ និង​ជើង​ទី​២​ឈ្នះ ២-០ ទៀត ធ្វើ​ឲ្យ​ក្រុម​មក​ពី​អូទ្រីស​មួយ​នេះ​ធ្លាក់​ចេញ​ពី​កម្មវិធី។

មាន​ការ​ចោទ​ជា​សំនួរ​មួយ​ទៅ Haaland តើ​ខ្សែ​ការពារ​រូប​ណា​ដែល​គេ​ស្អប់​មិន​ចង់​ជួប? កីឡាករ​សញ្ជាតិ​ន័រវែស​តប​ថា​៖ “គឺ Van Dijk។ គេ​​មាន​កម្លាំង​ខ្លាំង លឿន និង​មាន​គុណសម្បត្តិ​​គ្រប់។ គេ​គឺ​ជា​​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់"។ អំឡុង​ពេល​លេង​នៅ​ក្លឹប​នៅ​​អូទ្រីស ​Haaland ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ក្រោយ​រក​បាន​៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៦​ប្រកួត​នៅ UCL។

​ចុងក្រោយ​កីឡាករ​វ័យ​១៩​ឆ្នាំ​សម្រេច​ចិត្ត​ចូលរួម​ជាមួយ Dortmund។ គេ​ធ្វើ​បាន​១២​គ្រាប់ សម្រាប់​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​ជាប់​គ្នា​ដំបូង​ឲ្យ​ក្លឹប​ថ្មី​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់