• 2020-03-11 05:13:53
  • បាល់ទាត់

ចំណាត់​ការ​របស់​ក្របខ័ណ្ឌ​ធំ​ទាំង​៥​នៅ​អឺរ៉ុប​រឿង​កូរ៉ូណា​​ LaLiga តឹងរ៉ឹង​ជាង​គេ

  • 2020-03-11 05:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ មិន​ត្រឹម​បង្ក​​ក្ដី​បារម្ភ​ដល់​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ក្លា​ដែរ​ដល់​ការ​ប្រកួត​កីឡា​បាល់ទាត់។

​មក​ទល់​នឹង​ពេល​នេះ​ចិន​មាន​​អ្នក​ឆ្លង​៨​ម៉ឺន​ករណី​ហើយ​ ខណៈ​នៅ​អឺរ៉ុប​វិញ​អ៊ីតាលី​ឈរ​លេខ​១​មាន​អ្នក​ឆ្លង​ជាង​១​ម៉ឺន​ករណី​ និង​អត្រា​អ្នក​ស្លាប់​៦៣១​នាក់​។​ បណ្ដា​ប្រទេស​ជា​មហា​អំណាច​បាល់ទាត់​លីគ​អឺរ៉ុប​មាន​ដូចជា​ បារាំង, អាល្លឺម៉ង់​ និង​អេស្ប៉ាញ​សុទ្ធ​​មាន​អ្នក​កើត​ជាង​១​ពាន់​ករណី​ទាំង​អស់​មាន​តែ​អង់គ្លេស​ប៉ុណ្ណោះ​ដែល​ធូរ​ស្រាល​ជាង​គេ​។

យ៉ាង​ណា​ក្របខ័ណ្ឌ​ធំៗ​ទាំង​នោះ​បាន​ចេញ​វិធានការ​រួច​ស្រេច​ហើយ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​កូរ៉ូណា​៖

​ ១. LaLiga៖​ លេង​ការ​ប្រកួត​ទាំង​អស់​ដោយ​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ។

២. Ligue 1៖ អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​មើល​ត្រឹម​១​ពាន់​នាក់​ប៉ុណ្ណោះ។​

៣. Serie A៖ ផ្អាក​ការ​ប្រកួត​ទាំង​ស្រុង​រហូត​ដល់​​ថ្ងៃ​ទី​៣​ ខែ​មេសា។​

៤. Bundesliga៖ ការ​ប្រកួត​មួយ​ចំនួន​ត្រូវ​លេង​ដោយ​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ។​

៥. Premier League៖ ហាម​កីឡាករ​មិន​ឲ្យ​ចាប់​ដៃ​គ្នា​មុន​ការ​ប្រកួត ដូច​សព្វ​ដង៕

ប្រភព៖ theguardian ប្រែសម្រួល៖ សៀនហួរ

មតិយោបល់