• 2020-03-10 13:51:57
  • បាល់ទាត់

រាល់​ការ​ប្រកួត​របស់​លីគ​កំពូល​មួយ​ នឹង​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ទេ

  • 2020-03-10 13:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ទាំង​នៅ​ក្នុង​ LaLiga នឹង​ប្រព្រឹត្ត​ឡើង​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ដោយ​ផ្ទាល់​នោះ​ឡើយ​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ បើ​យោង​តាម​​គេហទំព័រ​ផ្ទាល់​របស់​លីគ​កំពូល​អេស្ប៉ាញ​នេះ​ផ្ទាល់​។

ការ​ប្រកួត​មិន​បើ​ចំហ​ទាំង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ LaLiga ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ឧត្ដមក្រុមប្រឹក្សា​កីឡា​របស់​ប្រទេស​អេស្ប៉ាញ​ ដែល​តម្រូវ​ឲ្យ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​រួម​ផ្ទាល់​យ៉ាង​តិច​ក៏​ ១៤​ថ្ងៃ​ទៅ​ពេល​ខាង​មុខ​នេះ។

ទន្ទឹម​នឹង​នេះ​ LaLiga ក៏​បាន​បន្ត​ទំនាក់ទំនង​ និង​ទទួល​យោបល់​ពី​ ក្រសួង​សុខាភិបាល​ និង​ឧត្ដមក្រុមប្រឹក្សា​កីឡា​របស់​ប្រទេស​អេស្ប៉ាញ​ឲ្យ​បាន​ជាប់​លាប់​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ជំងឺ​កូរ៉ូណា​។

យ៉ាង​ណា​មិញ​ លីគ​កំពូល​អេស្ប៉ាញ​មួយ​នេះ​ ក៏​បាន​ធ្វើ​ការ​សហការ​ជា​មួយ​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប​ UEFA ប៉ុន្មាន​អាទិត្យ​មក​ហើយ​ ដើម្បី​ធ្វើ​ការ​ពន្យារ​ពេល​ការ​ប្រកួត​នានា៕

ប្រភព៖ laliga ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់