• 2020-03-10 11:32:09
  • បាល់ទាត់

ការ​ប្រកួត​រវាង​ Barca និង​ Napoli នៅ​ពេល​ខាង​មុខ​នេះ​ នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នកគាំទ្រ​ចូល​រួម​ទេ

  • 2020-03-10 11:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្លឹប​ Barcelona និង​ក្លឹប​ Napoli ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ប្រទេស​អេស្ប៉ាញ នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​ដោយ​ មិន​ឲ្យ​អ្នកគាំទ្រ​ក្លឹប​ទាំង​សង​ខាង​នេះ​ចូល​រួម​ដោយ​ផ្ទាល់​ទេ​ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ Barcelona។

ការ​ប្រកួត​មិន​បើ​ចំហ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​ក្លឹប​ Barcelona និង​រដ្ឋាភិបាល​ស្វ័យចល័ត​កាតាឡាន់​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។​

នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា​នេះ​ កំពុង​តែ​កើន​ឡើង​ជា​លំដាប់​ ដោយ​មក​ទល់​នឹង​ពេល​មាន​ចំនួន​ ៩១១​ករណី​ហើយ​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។

ក្លឹប​ Barcelona នឹង​ត្រូវ​តទល់​នឹង​ក្លឹប​ Napoli ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​ ១៦​ក្រុម​ចុង​នៅ​ថ្ងៃ​ទី ១៨​ខែ​មីនា​ខាង​មុខ​នេះ​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់