• 2020-03-09 03:12:47
  • បាល់ទាត់

Bruno ​ក្លាយ​ជា Legend ​របស់ Man Utd ​ក្រោយ​​ហ៊ាន​បោះ​សម្ដី​នេះ​ទៅ​ Pep

  • 2020-03-09 03:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត Premier League ​កាល​ពី​យប់មិញ​នេះ​។

​២​គ្រាប់​របស់​ក្រុម​លោក Ole ​ធ្វើ​បាន​សម្រេច​ដោយ Martial ​នៅ​នាទី​៣០​ ​និង McTominay ​នៅ​នាទី​៩០+៦ ​។ ក្នុង​ការ​ប្រកួត​នេះ​ដែរ អ្នក​គាំទ្រ​ពេញ​​ចិត្ត​និង​សរសើរ​ទម្រង់​លេង​របស់ Bruno ​ខ្លាំង​មែនទែន ​ហើយ​លោក Pep ​វិញ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​បិសាច​ក្រហម​នេះ​ដែរ។ ​

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​នេះ​ទៀត​គឺ ​កាយ​វិការ​របស់ Bruno ​តែ​ម្ដង។ រូបគេ​ទើប​តែ​ចូល​លេង​ឱ្យ​បិសាច​ក្រហម​នៅ​ខែ​មករា​នេះ​ទេ ប៉ុន្តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់​ទុក​ថា​ជា Legend ​របស់​ក្លឹប​ទៅ​ហើយ។ ​ហៅ Legend ​នេះ គឺ​ដោយសារ​តែ​កីឡាករ​ព័រទុយហ្គាល់​នេះ ​ហ៊ាន​ឈ្លោះ​ជាមួយ​លោក Pep ​និង​លួច​ហៅ Pep ​តិច​ៗ​ថែម​ទៀត​ផង។ អ្នក​គាំទ្រ​ខ្លះ​ថា ​Bruno ​ហៅ​អ្នក​ចាត់ការ​ក្រុម Man City ​ខាង​លើ​ថា​ឱ្យ​បិទ​មាត់ ​កុំ​និយាយ​ច្រើន​ពេក ​ខណៈ​ដែល​ខ្លះ​ទៀត​ថា ​ខ្សែ​បម្រើ​ដេញ​ Pep ​ “ssssh”។

រំលឹក​ថា​រដូវ​កាល​នេះ ​ក្រុម Man Utd ​បាន​យក​ឈ្នះ​លើ​ក្រុម Man City ​ទាំង​ពីរ​ជើង​តែ​ម្ដង ​ពោល​គឺ​ជើង​ទី​១​កន្លង​ទៅ ​ក៏​ក្រុម​បិសាច​ក្រហម​យក​ឈ្នះ​លើ​ក្រុម​មេឃ​ខៀវ​ក្នុង​លទ្ធផល ២-១ ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់