• 2020-03-09 00:30:00
  • ប្រដាល់

ភ្លេចៗ​ រិន​ សារ័ត្ន​ ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​

  • 2020-03-09 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រៃវែង​ រិន​ សារ័ត្ន​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ ខាំ​ សាបាន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧ ខែ​មីនា​ ២០២០។​

រិន សារ័ត្ន (ខៀវ)

សារ័ត្ន​ បាន​ត្រឹម​ឈ្នះ​ពិន្ទុ​សិស្ស​ប្អូន​ ខាំ​ សាបាន​ ប៉ុណ្ណោះ​នា​ជំនួប​ជុំ​ទី៣​ កន្លង​ទៅ​នេះ​ ពោល​ការ​ប្រកួត​នេះ​ក៏​មាន​ការ​តានតឹង​ដែរ​បើ​ទោះ​ជា​ម្នាក់​មាន​បទ​ពិសោធ​ច្រើន​ទាំង​ក្នុង​នៅ​ក្រៅ​ប្រទេស​ក្ដី​ នៅ​តែ​មិន​អាច​ផ្ដួល​គ្នា​បាន​ឡើយ។​

រិន សារ័ត្ន (ខៀវ)

អ្នក​ប្រដាល់​មក​ខេត្ត​ព្រៃវែង​ខាង​លើ​បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​ថា​ ខ្លួន​មិន​ដែល​គិត​ថា​ផ្ដួល​សិស្ស​ប្អូន​ ខាំ​ សាបាន​ នោះ​ឡើយ​ដោយ​សារ​តែ​ដឹង​ថា​កីឡាករ​ដែល​នៅ​ក្នុង​ក្លឹប​រ៉ាហាប់ស្វាយប៉ាក​ម្នាក់​ៗ​គឺ​ល្អ​ និង​ស៊ូ​ណាស់។​ សម្រាប់​ការ​ប្រកួត​៣ទឹក​ដែល​បញ្ចប់​ទៅ​នោះ​ មើល​ឃើញ​ថា​ សាបាន​ ល្អ​កម្លាំង​ និង​ប្រើ​កម្លាំង​លើស​លួស​តាំង​ពី​ទឹក១​តែ​ម្ដង​ វា​ខុស​ពី​ខ្លួន​ដែល​អំឡុង​ទឹក​ដំបូង​គឺ​ព្យាយាម​ប្រើ​កម្លាំង​ល្មមៗ​ប៉ុណ្ណោះ។​

រិន សារ័ត្ន (ខៀវ)

រិន​ សារ័ត្ន​ និង​ វ៉ែន​ ហុងជីវ៉ុង​ ជា​កីឡាករ​ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ដូច​គ្នា​ក្រោយ​យក​ឈ្នះ​ដៃគូ​ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧ ខែ​មីនា​ ឆ្នាំ​២០២០​នេះ។​ សប្ដាហ៍​នេះ​នឹង​រក​ឃើញ​កីឡាករ​២រូប​ទៀត​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត។​ សម្រាប់​កីឡាករ​ដែល​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​មាន​ន័យ​ថា​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ ​ក្នុង​ដៃ​ហើយ​ ព្រោះ​ចាប់​ពី​វគ្គ​នេះ​ទៅ​កីឡាករ​បាន​ប្រាក់​រង្វាន់​ទាំង​អស់៕​

រិន សារ័ត្ន (ខៀវ)
វ៉ែន ហុងជីវ៉ុង (ខៀវ)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់