• 2020-03-06 13:39:50
  • បាល់ទាត់

មេ​ Juventus៖ ក្លឹប​អ៊ីតាលី​នេះ​ សក្ដិសម​មាន​មុខ​នៅ​ UCL ជាង​ Atalanta

  • 2020-03-06 13:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Andrea Agnelli ប្រធាន​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​ Atalanta គ្រាន់​តែ​ធ្វើ​បាន​ល្អ​មួយ​រដូវ​កាល​ប៉ុណ្ណោះ​ មិន​សម​មាន​មុខ​នៅ​ក្នុង​ការ​ប្រកួត​ UEFA Champion Leagues នោះ​ទេ​។

លោក​ Agnelli បាន​និយាយ​ថា​ ៖ " ខ្ញុំ​ទទួល​ស្គាល់​ចំពោះ​ការ​ខិត​ខំ​របស់​ក្លឹប​ Atalanta។ ប៉ុន្តែ​ ការ​ដែល​ក្លឹប​នេះ​មាន​មុខ​ បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ UEFA Champion League នេះ​សាក​សម​ឬទេ​ ព្រោះ​ថា​ក្លឹប​នេះ​​​ធ្វើ​បាន​ល្អ​តែ​មួយ​រដូវ​កាល​ និង​មាន​ប្រវត្តិ​ប្រកួត​ជា​មួយ​ក្លឹប​អន្តរជាតិ​នានា​ប៉ុណ្ណោះ​ " ។

ប្រធាន​ក្លឹប​ Juventus រូប​នេះ​បាន​បន្ត​ ៖ " ខ្ញុំ​គិត​ថា​ក្លឹប​ Roma សក្ដិ​សមជាង​ព្រោះ​ក្លឹប​នេះ​ធ្លាប់​​ជួយ​រក្សា​តំណែង​ Serie A កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ ហើយ​ក្លឹប​នេះ​ទើប​​ធ្វើ​មិន​បាន​ល្អ​តែ​ មួយ​រដូវ​កាល​ប៉ុណ្ណោះ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ក្លឹប​ " ។

សូម​រំលឹក​ផង​ដែរ​ថា​ មក​ទល់​នឹង​ពេល​នេះ​ក្លឹប​ Atalanta កំពុង​ឈរ​នៅ​លំដាប់​ទី​ ៤នៅ​ក្នុង​ Serie A ខណៈ​ Roma ឈរ​នៅ​លំដាប់​ទី​ ៥។

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់